ការបោះឆ្នោតបឋមលើកដំបូងសម្រាប់ការជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ចាប់ផ្តើមដំណើរការ
2024-01-17 18:21:08
ប្រភព:CRI
នៅល្ងាចថ្ងៃទី ១៥ ខែមករា តាមម៉ោងក្នុងតំបន់ ការបោះឆ្នោតបឋមលើកដំបូងសម្រាប់ជ្រើសរើសបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សសាធារណរដ្ឋក្នុងឆ្នាំ ២០២៤ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅរដ្ឋ Iowa ។
នៅថ្ងៃដដែលនោះ គណបក្សសាធារណរដ្ឋអាមេរិកបានបើកកិច្ចប្រជុំគណបក្សនៅរដ្ឋ Iowa ដោយចាប់ផ្តើមធ្វើការបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋក្នុងឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា ការបោះឆ្នោតបឋមគឺជាដំណាក់កាលដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ជាអំឡុងពេលដែលបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋធ្វើការប្រកួតប្រជែងដើម្បីដណ្តើមឈ្មោះជាបេក្ខជនតំណាងឱ្យគណបក្សខ្លួនទៅចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី៕