ភ្ញៀវទេសចរជាងមួយពាន់នាក់ដែលជាប់គាំងដោយសារតែព្រិលទឹកកកនៅស៊ីនជាំងត្រូវបានជម្លៀស

2024-01-19 20:47:29
ប្រភព:chinanews

ថ្មីៗនេះ ការធ្លាក់ព្រិលទឹកកកយ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នាបានប៉ះពាល់ដល់ផ្លូវចេញទៅក្រៅនៅភូមិហឺមួ តំបន់ទេសចរណ៍ខាណាស់ តំបន់ភ្នំអាលើថែ ភូមិភាគស្វយ័តស៊ីនអ៊ុយហ្គ័រ ការធ្លាក់ព្រិលខ្លាំងបណ្តាលឲ្យបាំងផ្លូវ ដែលធ្វើអោយភ្ញៀវទេសចរជាប់នៅរមណីយដ្ឋាន។  ដោយសារតែនៅផ្លូវជាប់ព្រិលមានកម្ពស់ព្រិលដល់ ៥ ម៉ែត្រ ការសង្គ្រោះមានលក្ខណៈយឺត ។

គិតដល់ថ្ងៃត្រង់ ទី១៦ ខែមករា  គ្រប់ផ្លូវនៅតំបន់ធ្លាក់ព្រិលត្រូវបានសម្អាតទាំងស្រុង ភ្ញៀវទេសចរជាប់គាំងទាំងអស់ត្រូវបានជម្លៀសចេញ​។ កងពលតូចទ័ពយោធាមួយក្រុមនៃយោធាភូមិភាគស៊ីនជាំងមានបានហោះហើរសរុបចំនួន ២៣ លើកក្នុងការសង្គ្រោះនោះ  ដែលបានផ្តល់ជំនួយសង្គ្រោះផ្សេងៗចំនួន ១៤,៣ តោន ជួយសង្គ្រោះនិងដឹកភ្ញៀវទេសចរ និងប្រជាជនជាង ១០០នាក់៕

ភ្ញៀវទេសចរជាងមួយពាន់នាក់ដែលជាប់គាំងដោយសារតែព្រិលទឹកកកនៅស៊ីនជាំងត្រូវបានជម្លៀស