ប្រទេសចិននាំមកនូវថាមពលដល់ពិភពលោក! ពិភពលោកទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យជាច្រើន

2024-01-19 21:18:36
ប្រភព:CRI

កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រព្រឹត្តិទៅនៅទីក្រុង Davos ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា។ អង្គប្រជុំបានលើកឡើងជាទូទៅថា ពិភពលោកកំពុងទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យសន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

នៅក្នុងវេទិកាលើកនេះ មានការថ្លែងសុន្ទរកថាគន្លឹះ ការសន្ទនាពិសេស និងការពិភាក្សាតុមូលចំនួនជាច្រើនជុំវិញប្រធានបទស្នូលស្តីពី"ការសម្រេចបាននូវសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលមានការបែងចែកគ្នា"។

តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខ នេះជាចំណុចយកចិត្តទុកដាក់ជាទូទៅរបស់រដ្ឋាភិបាល អ្នកជំនាញរបស់ប្រទេសនិងតំបន់នានា និងអង្គការអន្តរជាតិផ្សេងៗ ។

អង្គប្រជុំបានលើកឡើងជាទូទៅថា ជានិច្ចកាល ប្រទេសចិនតែងតែខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ពួកគេរំពឹងថាប្រទេសចិននឹងដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការអន្តរជាតិ៕

ប្រទេសចិននាំមកនូវថាមពលដល់ពិភពលោក! ពិភពលោកទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យជាច្រើន