លោកXie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក៖ ទំនាក់ទំនងរវាងចិននិងអាមេរិកគួរតែទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រជាជន និងពិភពលោក
នាល្ងាចថ្ងៃទី ១៦ ខែមករា តាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានរៀបចំពិធីបដិសណ្ឋារកិច្ច ដើម្បីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិកនិងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងសុន្ទរកថានៅក្នុងពិធីបដិសណ្ឋារកិច្ចនេះ ដោយអំពាវនាវឱ្យប្រទេសចិននិងសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រជាជន និងពិភពលោក ហើយជំរុញទំនាក់ទំនងទ្វេភាគីឱ្យបន្តវេនពីអតីតកាល និងឆ្ពោះទៅរកអនាគតកាល។
លោក Xie Feng បានលើកឡើងថា ទំនាក់ទំនងចិន-អាមេរិកកាលពីអតីតកាលបានក្លាយទៅជាទំព័រសំខាន់មួយនៃទំនាក់ទំនងអន្តរជាតិ ចំណែកឯអនាគតនៃទំនាក់ទំនងចិន-អាមេរិកត្រូវបន្តអភិវឌ្ឍដោយប្រជាជននៃប្រទេសទាំងពីរ។ ទីមួយ យើងត្រូវតែមានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងក្តាប់ជាប់នូវទិសដៅដ៏ត្រឹមត្រូវនៃទំនាក់ទំនងចិន-អាមេរិក។ ទីពីរ គឺត្រូវមានទំនួលខុសត្រូវចំពោះប្រជាជន ដោយធ្វើរឿងល្អនិងផ្តល់ផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជន។ ទីបី គឺត្រូវមានទំនួលខុសត្រូវចំពោះពិភពលោក ដោយផ្តល់ស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀត៕