រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដើម្បីជៀសវាងការជាប់គាំងនៃរដ្ឋាភិបាល ប្រព័ន្ធសារព័ត៌មានរបស់សហរដ្ឋអាមេរិកចង្អុលបង្ហាញថា នេះមិនមានផលប្រយោជន៍ដល់ការជួយបន្ធូរបន្ថយកម្រិតបំណុលខ្ពស់ទេ

2024-01-22 15:51:35
ប្រភព:CRI

តាមដំណឹងដែលចេញផ្សាយដោយប្រព័ន្ធសារព័ត៌មានសហរដ្ឋអាមេរិកឱ្យដឹងថា រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយរយៈពេលខ្លី។ សេចក្តីព្រាងច្បាប់នេះបានពន្យាពេលកំណត់មូលនិធិររបស់សហរដ្ឋអាមេរិកដល់ខែមីនា ឆ្នាំ២០២៤  ដើម្បីជៀសវាងការជាប់គាំងនៃស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិក។

កាសែត «The Wall Street Journal» របស់សហរដ្ឋអាមេរិកបានចែងថា   ទោះបីជារដ្ឋសភាអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់  ហើយវិធានការនេះអាចធានាមន្ត្រីរដ្ឋាភិបាលបន្តធ្វើការក៏ដោយ  តែវាមិនមានផលប្រយោជន៍ដល់ការបន្ធូរបន្ថយកម្រិតបំណុលខ្ពស់របស់សហរដ្ឋអាមេរិក  ចំនួនមនុស្សឆ្លងព្រំដែននៅភាគខាងត្បូងដែលបានបង្កើតកំណត់ត្រាថ្មី និងសម្ពាធនយោបាយដែលមកពីវិបត្តិអ៊ុយក្រែនដែលអូសបន្លាយនិងកំពុងបន្ត៕

រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដើម្បីជៀសវាងការជាប់គាំងនៃរដ្ឋាភិបាល ប្រព័ន្ធសារព័ត៌មានរបស់សហរដ្ឋអាមេរិកចង្អុលបង្ហាញថា នេះមិនមានផលប្រយោជន៍ដល់ការជួយបន្ធូរបន្ថយកម្រិតបំណុលខ្ពស់ទេ