លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាមេដឹកនាំចិននៃកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៃក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិក

2024-01-22 16:59:11
ប្រភព:CRI

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាមេដឹកនាំចិននៃកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកនៃក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិកនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៩  ខែមករា។ លោកបានលើកឡើងថា ប្រទេសចិនរីករាយរួមជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍឆ្ពោះទៅតាមទិសដៅប្រកបដោយភាពល្អបរិសុទ្ធ ស្ថិរភាព និងនិរន្តរភាព។ ភាគីទាំងពីរគួរតែបន្តប្រើប្រាស់ឱ្យបានល្អនូវយន្តការក្រុមការងារហិរញ្ញវត្ថុ បន្តប្រមូលផ្តុំសមិទ្ធផល និងពង្រឹងនិន្នាការនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិក គឺជាយន្តការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុរវាងប្រទេសចិននិងសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងក្រោមការណែនាំរបស់មេដឹកនាំនៃប្រទេសទាំងពីរដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅកោះបាលី។ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់គណៈប្រតិភូអាមេរិកលើកនេះគឺដើម្បីចូលរួមកិច្ចប្រជុំលើកទី៣នៃក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិក៕

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាមេដឹកនាំចិននៃកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកជួបពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៃក្រុមការងារហិរញ្ញវត្ថុចិន-អាមេរិក