ប្រទេសចិនបង្កើតស្ថានីយសេវា 5G ចំនួនសរុប ៣លាន៣សែន៧ម៉ឺន៧ពាន់កន្លែង

2024-01-22 17:49:00
ប្រភព:CRI

តាមទិន្នន័យស្ថិតិថ្មីបំផុតរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានបង្ហាញថា គិតមកទល់ចុងឆ្នាំ២០២៣ ប្រទេសចិនបានបង្កើតស្ថានីយសេវា 5G  ចំនួនសរុប ៣លាន៣សែន៧ម៉ឺន៧ពាន់កន្លែង ច្រកផ្តល់សេវាអ៊ីនធើណេត 1 GigE មានដល់ចំនួន២៣០២ម៉ឺន ភូមិតភ្ជាប់សេវា 5G នៅទូទាំងប្រទេសចិនមានអត្រាលើសពី ៨០% ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G មានដល់ ៨០៥ លាននាក់ មូលដ្ឋានតភ្ជាប់បណ្តាញ IoE ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ សេវា 5G ត្រូវបានប្រើប្រាស់យ៉ាងស៊ីជម្រៅលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម ធនធានរ៉ៃ អគ្គិសនី កំពង់ផែ និងវេជ្ជសាស្រ្តជាដើម។

សមត្ថភាពនវានុវត្តន៍បច្ចេកទេស5Gរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ចំនួនប៉ាតង់តក្កកម្មស្តង់ដា 5Gដែលប្រកាសដោយប្រទេសចិនបន្តនាំមុខគេលើពិភពលោក ។ ជំហានក្រោយ ប្រទេសចិននឹងជំរុញថែមមួយកម្រិតទៀតនូវការសិក្សាស្រាវជ្រាវ អភិវឌ្ឍនិងបម្រុងទុកនៃបច្ចេកទេស RedCap5G និងបច្ចេកទេស6G ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចឧស្សាហកម្ម៕

ប្រទេសចិនបង្កើតស្ថានីយសេវា 5G ចំនួនសរុប ៣លាន៣សែន៧ម៉ឺន៧ពាន់កន្លែង