លោកWang Wenbinថ្លែងថា គ្មានអ្វីដែលហៅថា"លំហូរចាកចេញពីតំបន់ហុងកុង"ទាល់តែសោះ

2024-01-24 18:49:43
ប្រភព:CRI

ថ្ងៃទី២២ ខែមករា   នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន  មានអ្នកសារព័ត៌មានបានសួរថា៖ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានចុះផ្សាយអត្ថាធិប្បាយថា  នាពេលថ្មីៗនេះ   ធនធានមនុស្សអន្តរជាតិបាន"រអា"ចំពោះការធ្វើការនិងរស់នៅក្នុងទីក្រុងហុងកុង  ហើយថែមទាំងលេចចេញ"លំហូរធនធានមនុស្សចាកចេញពីតំបន់ហុងកុង"ទៀតផង។តើក្រសួងការបរទេសចិនមានការវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?

លោក Wang Wenbin បានថ្លែងថា   ស្ថានភាពជាក់ស្តែងគឺថា  កម្លាំងទាក់ទាញរបស់ហុងកុងចំពោះធនធានមនុស្សអន្តរជាតិនៅតែខ្លាំងក្លាដដែល។ តាមទិន្នន័យស្ថិតិរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបង្ហាញឱ្យឃើញថា  ចាប់ពីពាក់កណ្តាលឆ្នាំ២០២២ដល់ពាក់កណ្តាលឆ្នាំ២០២៣  មនុស្សចូលតំបន់ហុងកុងមានចំនួន១៧.៤ម៉ឺននាក់ ដូច្នេះគ្មានអ្វីដែលហៅថា"លំហូរចាកចេញពីតំបន់ហុងកុង"ទាល់តែសោះ។ក្នុង"របាយការណ៍ធនធានមនុស្សពិភពលោកឆ្នាំ២០២៣"ដែលចេញផ្សាយដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍន៍ទីក្រុងLausanneប្រទេសស្វ៊ីសឱ្យដឹងថា  សមត្ថភាពប្រកួតប្រជែងខាងធនធានមនុស្សរបស់ហុងកុងជាប់ចំណាត់ថ្នាក់លេខទីពីរនៅតំបន់អាស៊ី។ទិន្នន័យនិងការពិតទាំងនេះបានបញ្ជាក់យ៉ាងពេញលេញថា  ហុងកុងនៅតែទទួលបានការយកចិត្តទុកដាក់ខ្ពស់និងមានភាពពេញនិយមពីសំណាក់ធនធានមនុស្សនៃបណ្តាប្រទេសនានាលើពិភពលោក៕

លោកWang Wenbinថ្លែងថា គ្មានអ្វីដែលហៅថា"លំហូរចាកចេញពីតំបន់ហុងកុង"ទាល់តែសោះ