ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលផ្សាយដំណឹងថា ការចរចាអំពីការឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន “ទទួលបានការវិវឌ្ឍ”

2024-01-24 18:56:52
ប្រភព:CRI

ក្រុមហ៊ុនវិទ្យុសាធារណៈរបស់អ៊ីស្រាអែលបានផ្សាយដំណឹងកាលពីថ្ងៃទី២២ខែមករាឱ្យដឹងថា ការចរចាអំពីការឈប់បាញ់គ្នារវាងភាគីអ៊ីស្រាអែលនិងអង្គការហាម៉ាស “ទទួលបានការវិវឌ្ឍ” ។

តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់ពីសង្កេតឃើញថា គោលជំហរនៃអង្គការហាម៉ាសមានការផ្លាស់ប្តូរ ការចរចា “ទទួលបានការវិវឌ្ឍ” ។ ការផ្សាយដំណឹងបានដកស្រង់ការលើកឡើងរបស់មន្ត្រីស្ថាប័នសន្តិសុខរបស់អ៊ីស្រាអែលថា ចំណុចសំខាន់នៃសេចក្តីស្នើថ្មីរបស់ភាគីអ៊ីស្រាអែលបូករួមទាំងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ក្រៅពីទាហានអ៊ីស្រាអែល ការឈានដល់ការឈប់បាញ់គ្នារយៈពេលយូរ ការដែលកងទ័ពអ៊ីស្រាអែល “ជម្លៀសចេញជាយុទ្ធសាស្ត្រ”ពីតំបន់មួយចំនួននៃតំបន់កាហ្សា ព្រមទាំងការដោះលែង “អ្នកទោសសន្តិសុខ” របស់ប៉ាឡេស្ទីនដែលត្រូវឃុំខ្លួននៅពន្ធនាគារអ៊ីស្រាអែលជាដើម ៕

ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលផ្សាយដំណឹងថា ការចរចាអំពីការឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន “ទទួលបានការវិវឌ្ឍ”