វេទិកាហិរញ្ញវត្ថុអាស៊ីបើកធ្វើនៅតំបន់ហុងកុង ដោយផ្តោតលើកាលានុវត្តភាពនៃប្រទេសចិននិងអំពាវនាវឱ្យធ្វើកិច្ចសហប្រតិបត្តិការពហុភាគី

2024-01-26 18:26:09
ប្រភព:CRI

កាលពីថ្ងៃទី២៤ខែមករា វេទិកាហិរញ្ញវត្ថុអាស៊ីលើកទី១៧បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍តំបន់ហុងកុង ដែលទាក់ទាញតំណាងមកពីមជ្ឈដ្ឋានហិរញ្ញវត្ថុនិងពាណិជ្ជកម្មលើសពី៣ពាន់នាក់ឱ្យចូលរួម ។ វេទិកានេះនឹងពិភាក្សាអំពីសក្តានុពលថ្មីបំផុតនៃទីផ្សារតំបន់ចិនដីគោក ព្រមទាំងតួនាទីនិងឧត្តមភាពនៃតំបន់ហុងកុង។

លោក Lee Ka Chiu John ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងសុន្ទរកថាក្នុងវេទិកាថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”បាននាំមកនូវកាលានុវត្តភាពយូរអង្វែងដល់មុខរបរហិរញ្ញវត្ថុតំបន់ហុងកុង ពោលគឺជំរុញឱ្យមុខរបរហិរញ្ញវត្ថុតំបន់ហុងកុងអាចរីកចម្រើនយ៉ាងផុលផុសក្នុងបរិបទដែលប្រឈមមុខនឹងបញ្ហាប្រឈមដ៏តានតឹង ។ តំបន់ហុងកុងនឹងបន្តដើរតួនាទីជា “អ្នកទំនាក់ទំនងកំពូល”និង “អ្នកតម្លៃបន្ថែមកំពូល” ដើម្បីបង្កើតឱកាសដល់សហគ្រាសនិងអង្គភាពសេដ្ឋកិច្ចនៃអាស៊ីនិងតំបន់នានាលើពិភពលោក៕

វេទិកាហិរញ្ញវត្ថុអាស៊ីបើកធ្វើនៅតំបន់ហុងកុង ដោយផ្តោតលើកាលានុវត្តភាពនៃប្រទេសចិននិងអំពាវនាវឱ្យធ្វើកិច្ចសហប្រតិបត្តិការពហុភាគី