អ្នកនាំពាក្យយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនថ្លែងសុន្ទរកថាអំពីការដែលនាវាចម្បាំងUSS John Finnរបស់អាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
2024-01-26 19:37:59
ប្រភព:CRI
លោកវរសេនីយ៍ឯកShi Yiអ្នកនាំពាក្យយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានលើកឡើងថា ថ្ងៃទី២៤ខែមករា នាវាចម្បាំងUSS John Finnរបស់អាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ហើយបានឃោសនាបំប៉ោងជាសាធារណៈ។ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកម្លាំងដើម្បីឃ្លាំងមើលនិងរក្សាភាពប្រុងប្រយ័ត្នចំពោះសកម្មភាពឆ្លងកាត់របស់នាវាចម្បាំងអាមេរិកក្នុងដំណើរការទាំងមូលហើយបានដោះស្រាយរឿងនេះតាមផ្លូវច្បាប់និងបទប្បញ្ញត្តិ។ពេលថ្មីៗនេះ កងទ័ពអាមេរិកបានធ្វើសកម្មភាពបង្ករឿងហេតុជាញឹកញាប់ ដែលមានចេតនាអាក្រក់ក្នុងការបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។កងទ័ពនៅយុទ្ធភូមិភាគបានរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដើម្បីគាំរពារយ៉ាងមុតមាំនូវសន្តិសុខអធិបតេយ្យភាពជាតិ សន្តិភាពនិងស្ថិរភាពក្នុងតំបន់៕