ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបានបែងចែកជាបន្ទាន់នូវទឹកប្រាក់ចំនួន ៥០ លានយាន់ ដើម្បីគាំទ្រដល់ការជួយសង្គ្រោះគ្រោះមហន្តរាយនៅក្នុងខេត្តយូណាន

2024-01-26 20:05:05
ប្រភព:កាសែតប៉េកាំងប៉េកាំង

នៅវេលាម៉ោង៦ នៅថ្ងៃទី២២ ខែមករា ភូមិលាំងសួយ ស្រុក ក្រុងចាវថុង ខេត្តយូណាន បានកើតហេតុការណ៍បាក់ដីភ្នំ។ នៅថ្ងៃនោះ ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបានបែងចែកជាបន្ទាន់នូវទឹកប្រាក់ចំនួន ៥០ លានយាន់ក្នុងមូលនិធិមជ្ឈមសម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ដើម្បីជួយដល់ខេត្តយូណានក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយបាក់ដីភ្នំក្នុងស្រុកជឹងស្យុង ក្រុងចាវថុង និងគ្រប់គ្រងការសង្គ្រោះបន្ទាន់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដោយផ្តោតលើការរៀបចំបណ្តោះអាសន្នសម្រាប់ការរុករកបុគ្គលិក ការផ្លាស់ទីលំនៅថ្មី និងការលុបបំបាត់គ្រោះថ្នាក់ជាដើម ព្រមទាំងកិច្ចការការស៊ើបអង្កេតគ្រោះមហន្តរាយបន្ទាប់បន្សំ និងការជួសជុលផ្ទះដែលរងការខូចខាតរបស់ប្រជាជន៕

អ្នកបកប្រែ៖Li Zha

ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនបានបែងចែកជាបន្ទាន់នូវទឹកប្រាក់ចំនួន ៥០ លានយាន់ ដើម្បីគាំទ្រដល់ការជួយសង្គ្រោះគ្រោះមហន្តរាយនៅក្នុងខេត្តយូណាន