លិខិតលេខទីមួយឆ្នាំ២០២៤នៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានចេញផ្សាយ ដែលលើកឡើង “ផែនទី” ជំរុញការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ

2024-02-04 18:10:21
ប្រភព:CRI

លិខិតលេខទីមួយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលក្នុងគោលដៅដឹកនាំការងារកសិកម្ម ជនបទ និងកសិករ ច្បាប់ទី១២ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក   បានត្រូវចេញផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤  ដែលបានលើកឡើង “ផែនទី” ជំរុញការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយតាមរយៈមធ្យោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់។

លិខិតនេះក្រោមចំណងជើងថា «មតិយោបល់នៃមជ្ឈិមបក្សកុម្មុយនីស្តិចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអំពី ការរៀនសូត្រនិងប្រើប្រាស់បទពិសោធន៍នៃគម្រោង " ភូមិមួយពាន់ធ្វើជាគំរូ  ភូមិមួយម៉ឺនទទួលការស្តារឡើងវិញ  "  ដើម្បីជំរុញការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយតាមរយៈមធ្យោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់»  ដែលបានចែកជាប្រាំមួយជំពូក ដូចជា៖  ការធានាសន្តិសុខស្បៀងអាហារជាតិ , ធានាកុំឱ្យកើតមានសភាពាករណ៍ដែលមនុស្សមួយចំនួនធំធ្លាក់ក្នុងភាពក្រីក្រម្តងទៀត , ការលើកកំពស់កម្រិតអភិវឌ្ឍឧស្សាហកម្មនៅជនបទ, ការលើកកំពស់កម្រិតកសាងជនបទ,  ការលើកកំពស់កម្រិតគ្រប់គ្រងជនបទ ,ការបង្កើនការដឹកនាំយ៉ាងពេញលេញរបស់បក្សចំពោះការងារកសិកម្ម ជនបទនិងកសិករ៕





លិខិតលេខទីមួយឆ្នាំ២០២៤នៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានចេញផ្សាយ ដែលលើកឡើង “ផែនទី” ជំរុញការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ