គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទ្រង់ជាតិចនិ៖ខិតខំប្រឹងប្រែងអស់លទ្ធភាព ធានាដល់ការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងអំឡុងពេលចូលឆ្នាំថ្មីចិន

2024-02-04 18:11:40
ប្រភព:CRI

គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទ្រង់ជាតិចិនចេញសេចក្តីថ្លែងការណ៍នាថ្ងៃទី២ខែកុម្ភៈបានឱ្យដឹងថា គណៈកម្មាធិការនេះបានចាត់ចែងឱ្យគ្រប់តំបន់បង្កើនរៀបចំប្រភពទំនិញធ្វើការបើកស្តុកទុកដើម្បីផ្គត់ផ្គង់ទីផ្សារនិងការលក់ទំនិញក្នុងតម្លៃសមហេតុផល ដើម្បីធ្វើការងារផ្គត់ផ្គង់ឱ្យបានល្អបង្កើនការត្រួតពិនិត្យនិងគ្រប់គ្រងចំពោះទីផ្សារ ខិតខំប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់នៃទីផ្សារនិងតម្លៃមានសមហេតុផលក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីព្រពៃណីចិន។

អ្នកទទួលខុសត្រូវនៃគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទ្រង់ជាតិចិនបានថ្លែងថា បើតាមសភាពការណ៍ជាទូទៅបានឱ្យដឹងថា ផលិកម្មទំនិញសំខាន់ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅក្នុងទូទាំងប្រទេសចិនមាននិន្នាការឆ្ពោះទៅកាន់ភាពល្អប្រសើរ ប្រភពទំនិញក្នុងផ្សារមានភាពគ្រប់គ្រាន់ ដែលបានផ្តល់មូលដ្ឋានដ៏រឹងមាំសម្រាប់ការធានាការផ្គត់ផ្គង់និងតម្លៃសមហេតុផលក្នុងអំឡុងពេលចូលឆ្នាំថ្មីចិន។

គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទ្រង់ជាតិចិនបានបញ្ជាក់ថា នឹងបន្តតាមដានដល់ការបម្រែបម្រួលនៃទីផ្សានិងតម្លៃទំនិញសំខាន់ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅនៃប្រជាជនធ្វើការវិភាគនិងវិនិច្ឆ័យថែមមួយកម្រិតទៀត ដើម្បីធ្វើការចាត់ចែងនិងសម្របសម្រួលដោយទាន់ពេលវេលា ណែនាំដល់គ្របតំបន់ចាត់វិធានការជាបន្ទាន់ ដើម្បីធានាឱ្យទីផ្សារមានទំនិញគ្រប់គ្រាន់និងតម្លៃនឹងនរក្នុងអំឡុងពេលចូលឆ្នាំថ្មីចិន៕

គណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទ្រង់ជាតិចនិ៖ខិតខំប្រឹងប្រែងអស់លទ្ធភាព ធានាដល់ការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងអំឡុងពេលចូលឆ្នាំថ្មីចិន