ក្រសួងការបរទេសចិន៖មិនអនុញ្ញាតឱ្យទង្វើល្មើសច្បាប់របស់អាមេរិកទទួលបានជោគជ័យឡើយ

2024-02-04 18:12:26
ប្រភព:CRI

ថ្ងៃទី២ ខែកុម្ភៈ នៅក្នុងសន្និសីទសារព័ត៌មាននៃក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកWilliam J. Burnsប្រធានទីភ្នាក់ងារចារកម្មអាមេរិក(CIA)បានសរសេរអត្ថបទ«កិច្ចការទូត»ថា អាមេរិកបានបោះធនធានកាន់តែច្រើនទៅលើការប្រមូលការណ៍សម្ងាត់ ការវិភាគនិងប្រតិបត្តិការប្រឆាំងនឹងប្រទេសចិន។ក្នុងរយៈពេល២ឆ្នាំកន្លងមក ថវិការបស់CIAសម្រាប់ការងារចំពោះប្រទេសចិនបានកើនឡើងជាងទ្វេដង។តើអ្នកនាំពាក្យឆ្លើយតបយ៉ាងណាទាក់ទិននឹងរឿងនេះ?

លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ដើរលើមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ការអភិវឌ្ឍរបស់ប្រទេសចិនជាកាលានុវត្តភាពនៃការអភិវឌ្ឍពិភពលោកនិងជាកំណើននៃកម្លាំងសន្តិភាពសកល។លោកWilliam J. Burnsក្នុងនាមជាអ្នកទទួលបន្ទុកនៃទីភ្នាក់ងារចារកម្មអាមេរិកដែលជាអង្គការចារកម្មធំបំផុតលើពិភពលោក លោកBurnsបានបោះជំហានទៅមុខម្តងហើយម្តងទៀត ដើម្បីប្រាប់ពិភពលោកថា ចារកម្មអាមេរិកមានគ្រប់ទីកន្លែង។

លោកWangWenbinបន្តទៀតថា “សូមអរគុណចំពោះការក្រើនរំលឹករបស់លោក ប្រទេសចិននឹងបន្តធ្វើការបង្កនិងទប់ស្កាត់ឱ្យបានល្អ ហើយមិនអនុញ្ញាតឱ្យទង្វើខុសច្បាប់របស់សហរដ្ឋអាមេរិកទទួលបានជោគជ័យនោះទេ៕

ក្រសួងការបរទេសចិន៖មិនអនុញ្ញាតឱ្យទង្វើល្មើសច្បាប់របស់អាមេរិកទទួលបានជោគជ័យឡើយ