សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំង

2024-02-07 09:43:06
ប្រភព:កាសែតយូណានដេលី

នៅថ្ងៃទី៣១ ខែមករា កម្មវិធីបង្កើតសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានប្រារព្ធនៅរដ្ឋធានី ប៉េកាំងនៃប្រទេសចិន៕

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ខេត្តយូណាននិងសាខាអាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារសារព័ត៌មានកាសែតចិនដេលីហើយអញ្ជើញប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗសមាគមអ្នកសារព័ត៌មាននិងស្ថាប័នព័ត៌មានមកពីអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍និងប្រទេសពាក់ព័ន្ធឱ្យចូលរួម។

 


គម្រោងចំនួន ២១ លើកដំបូងនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ត្រូវបានបើកនៅក្នុងកម្មវិធីនេះ ហើយផែនការសកម្មភាពសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍​ឆ្នាំ២០២៤ ត្រូវបានចេញផ្សាយជាផ្លូវការ។ ក្នុង​ឆ្នាំ២០២៤ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន នឹង​អនុវត្ត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅវិញទៅមក ការ​ថត​វីដេអូ សកម្មភាព​ផ្លាស់ប្តូរប្រជាជននិងប្រជាជនការអភិវឌ្ឍផលិតផលច្នៃប្រឌិតវប្បធម៌ ការផ្សព្វផ្សាយ​ទេសចរណ៍​វប្បធម៌និង​គម្រោង​ផ្សេងៗ​ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកាសែតចិនដេលីអាជ្ញាធរភាសាបរទេសចិន មជ្ឈមណ្ឌល ផ្សព្វផ្សាយអន្តរជាតិនៃខេត្តមួយចំនួនក្នុងប្រទេសចិន ក្រុមហ៊ុនពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេសកម្ពុជា  ថៃ ឡាវ នេប៉ាល់ និងប្រទេសផ្សេងៗទៀត។

  

នៅ​ក្នុងកម្មវិធីថ្ងៃ​នោះផ្ទះអ្នកសារព័ត៌មានអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងជាផ្លូវការ។ទន្ទឹមនឹងនេះដែរសាខាគុនមីងសាខាឈូស្យូងសាខាវិនសាននិងសាខាលីជាំងនៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ខេត្តយូណានបានប្រគល់​ជូនស្លាកឈ្មោះនិងបង្កើតឡើងជាផ្លូវការផងដែរ៕

អ្នកបកប្រែ ៖ Shen Yan

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំង