ក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកបើកធ្វើកិច្ចប្រជុំលើកទី៣

2024-02-08 10:38:03
ប្រភព:CRI

អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងហិរញ្ញវត្ថុចិនកាលពីថ្ងៃទី៦ខែកុម្ភៈឱ្យដឹងថា ក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកបានបើកធ្វើកិច្ចប្រជុំលើកទី៣នៅក្រុងប៉េកាំងកាលពីថ្ងៃទី ៥ និងថ្ងៃទី ៦ ខែកុម្ភៈ ស្ថាប័ននិងក្រសួងពាក់ព័ន្ធខាងវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរបានចូលរួមកិច្ចប្រជុំ ។

ភាគីទាំងពីរចិននិងសហរដ្ឋអាមេរិកអនុលោមតាមគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំភាគីទាំងពីរក្នុងកិច្ចជំនួបSan Francisco  បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ស្មោះត្រង់ ជាក់ស្តែងនិងប្រកបដោយលក្ខណៈស្ថាបនាទៅលើប្រធានបទស្តីពីស្ថានការណ៍និងគោលនយោបាយសេដ្ឋកិច្ចម៉ាក្រូនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមប្រទេសG20  បំណុលរដ្ឋប្រទេសកំពុងអភិវឌ្ឍន៍  គោលនយោបាយឧស្សាហកម្មជាដើម ។ ភាគីចិនបានសម្តែងការយកចិត្តទុកដាក់ចំពោះការដែលសហរដ្ឋអាមេរិកបន្ថែមយកពន្ធគយចំពោះប្រទេសចិន ការរឹតបន្តឹងការវិនិយោគទ្វេទិស  ការដាក់កំហិតនិងគាបសង្កត់សហគ្រាសចិនជាដើម ។ ភាគីទាំងពីរឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយគ្នា៕

ក្រុមការងារសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកបើកធ្វើកិច្ចប្រជុំលើកទី៣