ប្រទេសចិនបានក្លាយជាទីផ្សារលក់រាយតាមអ៊ីនធើណែតធំធំបំផុតនៅក្នុងពិភពលោករយៈពេល ១១ ឆ្នាំជាប់គ្នា
2024-02-08 18:47:44
ប្រភព:គេហទំព័រ CCTV
ទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរស្ថិតិប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១ ខែកុម្ភៈ បានឱ្យដឹងថា តម្លៃនៃការនាំចូលពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនពីប្រទេសចិនបានកើនឡើង ១២១,២% បើប្រៀបធៀបនឹងឆ្នាំ២០២២។ គួរឱ្យកត់សម្គាល់ថា ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូង ហើយបានក្លាយជាប្រភពដ៏ធំបំផុតរបស់កូរ៉េខាងត្បូងនៃការនាំចូលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន។ ដោយសារតែមានគុណភាពខ្ពស់ តម្លៃទាប និងការដឹកជញ្ជូនលឿន ផលិតផលដូចជាអាវប៉ាក់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះតូចៗ ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមអតិថិជនកូរ៉េ។ តាមស្ថិតិ ប្រទេសចិនបានក្លាយជាទីផ្សារលក់រាយតាមអ៊ីនធើណែតដ៏ធំបំផុតនៅក្នុងពិភពលោករយៈពេល ១១ ឆ្នាំជាប់ៗគ្នាហើយ៕
អ្នកបកប្រែ ៖ ShenYan