នៅពេល "ការប្រកួតបាល់ទាត់ក្នុងភូមិ" ជួប "កម្មវិធីអបអរសាទរឆ្នាំប្រពៃណីចិនក្នុងភូមិ" បានបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍ

2024-02-08 18:52:43
ប្រភព:ស៊ីនហួ

នៅថ្ងៃទី៣ ខែកុម្ភៈ គឺជាឆ្នាំថ្មីតូចនៅភាគខាងត្បូងប្រទេសចិន។​ស្រុករ៉ុងជាំង ខេត្តគួយចូវ ដែលមានទីតាំងនៅតំបន់​ភ្នំ​នៃ​ភាគ​និរតីរបស់​ប្រទេស​ចិនប្រកបដោយភាព​អ៊ូអរ។ ចាប់តាំងពីការចាប់ផ្តើមនៃរដូវកាលថ្មីនៃ "ការប្រកួតបាល់ទាត់ក្នុងភូមិ" នៅដើមខែមករា ឆ្នាំ ២០២៤​មក មានមនុស្សចំនួនច្រើនជួបជុំគ្នានៅស្រុករ៉ុងជាំង ដើម្បីទស្សនា "កម្មវិធីអបអរសាទរឆ្នាំប្រពៃណីចិនក្នុងភូមិ" នៅរាត្រី ថ្ងៃចូលឆ្នាំតូចនោះ និងមានភាព​អ៊ូអរខ្លាំងម្តងទៀតក្នុងតំបន់។

"កម្មវិធីអបអរសាទរឆ្នាំប្រពៃណីចិនក្នុងភូមិ" នៅស្រុករ៉ុងជាំង ដែលជាស្រុកកំណើតរបស់ "ការប្រកួតបាល់ទាត់ក្នុងភូមិ" តែងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មានមនុស្សចូលមកទស្សនានៅទីនេះ មិនត្រឹមតែមានប្រជាប្រិយភាពនៃវគ្គផ្តាច់ព្រ័ត្ររដូវក្តៅ​"ការប្រកួតបាល់ទាត់ក្នុងភូមិ" កាលពីឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវកម្លាំងទិញ និងការប្រើប្រាស់សម្រាប់ឆ្លងបុណ្យចូលឆ្នាំថ្មី ។

យោងតាមទិន្នន័យដែលផ្តល់ដោយការិយាល័យ "ការប្រកួតបាល់ទាត់ក្នុងភូមិ"​ស្រុករ៉ុងជាំង បានឱ្យដឹងថា ចាប់តាំងពី "ការប្រកួតបាល់ទាត់ក្នុងភូមិ" ឆ្នាំ២០២៣​បានប្រារព្ធឡើងមក  តំបន់ក្នុងស្រុកបានទទួលភ្ញៀវទេសចរសរុបជាង ៧,៣៣ លាននាក់ និងទទួលបានប្រាក់ចំណូលពីទេសចរណ៍ជាទូទោចំនួន ៨១៣៣ លានយាន់។ យោងតាមស្ថិតិមិនពេញលេញ  តែនៅល្ងាចថ្ងៃទី៣ "ការប្រកួតបាល់ទាត់ក្នុងភូមិ" ដែលរៀបចំនៅស្រុករ៉ុងជាំង បានទាក់ទាញទេសចរយ៉ាងហោចណាស់ ៣ ម៉ឺននាក់។

 

នៅពេល "ការប្រកួតបាល់ទាត់ក្នុងភូមិ" ជួប "កម្មវិធីអបអរសាទរឆ្នាំប្រពៃណីចិនក្នុងភូមិ" សកម្មភាពមានលក្ខណៈជនបទដែលកើនឡើងមិនត្រឹមតែបង្ហាញពីភាពទាក់ទាញនិងភាពរឹងមាំតែមួយគត់នៃ IP"ភូមិ" របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបន្តបង្កើតឡើងឱកាសថ្មីសម្រាប់ការអភិវឌ្ឍផងដែរ។

  

លោកឆឺងថុងលីនសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យគួយចូវបាននិយាយថា"ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះIPរបស់ភូមិបានបង្កើតវេទិកាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍វប្បធម៌បានក្លាយជារឿងធម្មតាដែលបាននាំមកនូវឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍនិងជំរុញការអភិវឌ្ឍវប្បធម៌និងទេសចរណ៍ជនបទ"។លោកយល់ឃើញថាតំបន់នានាគួរតែពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជនបទនិងបន្ថែមកម្លាំងចលករដល់ការស្តារឡើងវិញតំបន់ជនបទ៕

អ្នកសារព័ត៌មាន ៖ LuoFei ZhouWenqi ZhouXuanni

អ្នកបកប្រែ ៖ ShenYan

នៅពេល "ការប្រកួតបាល់ទាត់ក្នុងភូមិ" ជួប "កម្មវិធីអបអរសាទរឆ្នាំប្រពៃណីចិនក្នុងភូមិ" បានបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍ