យុវជនចិនឈ្មោះ ស៊ុន ចាន់ហួ ៖ យើងទាំងអស់គ្នាជាអ្នកស្វែងរកសុបិននៃការស្រឡាញ់កីឡា
មណ្ឌលស្វយ័តជនជាតិតៃ និងជនជាតិជីងភូ តឺហុង ខេត្តយូណាននៃប្រទេសចិនមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា។ លោកអ្នកតែងតែអាចមើលឃើញមានអ្នកចូលចិត្តលេងកីឡាសីដក់ជាច្រើននាក់មកពីប្រទេសមីយ៉ាន់ម៉ាកំពុងលេងកីឡាសីដក់នៅតាមផ្លូវក្នុងមណ្ឌលតឺហុង។ យុវជនចិនឈ្មោះ ស៊ុន ចាន់ហួ បានប្រាប់អ្នកកាសែតថា "នៅពេលនោះ ខ្ញុំឆ្ងល់បន្តិចថា តើមានមិត្តមីយ៉ាន់ម៉ាប៉ុន្មាននាក់ដែលចូលចិត្តកីឡានេះ ក្រោយមក ខ្ញុំទៅធ្វើពាណិជ្ជកម្មនៅមីយ៉ាន់ម៉ា ពេលខ្ញុំដើរតាមដងផ្លូវ ខ្ញុំដឹងថាស្ទើរតែគ្រប់គ្នាសុទ្ធតែជាអ្នកគាំទ្រកីឡាសីដក់។ កីឡាសីដក់ជាកីឡាតាមដងផ្លូវក្នុងប្រទេសមីយ៉ាន់ម៉ា មិនថាពេលណា និងកន្លែងណា អោយតែមានកន្លែងទំនេរតូចមួយ អ្នកលេងកីឡាសីដក់អាចបង្ហាញជំនាញ និងបញ្ចេញញើសពេញខ្លួនបាន"។
បន្ទាប់ពីត្រឡប់មកប្រទេសចិនវិញលោកស៊ុនចាន់ហួបានបន្តហាត់ប្រាណនិងលេងបាល់ទាត់នៅពេលទំនេរហើយគាត់ក៏បានធ្វើជាប្រធានក្រុមបាល់ទាត់ជូជីស្រុកឡុងឈួន។ជាធម្មតាលោកចូលចិត្តលេងកីឡាសីដក់ជាមួយកីឡាករមីយ៉ាន់ម៉ាក្នុងក្រុម។កីឡាសីដក់និងកីឡាផ្សេងៗទៀតបានបង្កើនមនោសញ្ចេតនានិងការយល់ដឹងយ៉ាងស៊ីជម្រៅក្នុងចំណោមកីឡាករហើយអ្នករាល់គ្នាប្រយុទ្ធជាមួយគ្នានិងធ្វើឱ្យមានការរីកចម្រើនរួមគ្នានៅលើវាលស្មៅបៃតង៕
អ្នកបកប្រែ ៖ Shen Yan