យុវជនមីយ៉ាន់ម៉ាឈ្មោះ រាំង ពីន ៖ ខ្ញុំបានបង្កើតក្រុមកីឡាសីដក់នៅខេត្តយូណាន
យុវជនមីយ៉ាន់ម៉ាឈ្មោះ លាំង ពីន បានមកដល់ខេត្តយូណាននៃប្រទេសចិនក្នុងឆ្នាំ២០០៣ កាលពី ២០ ឆ្នាំមុន ហើយបច្ចុប្បន្នកំពុងរកស៊ីនៅក្រុងម៉ាងស៊ឺ មណ្ឌលស្វយ័តជនជាតិតៃ និងជនជាតិជីងភូ តឺហុង ខេត្តយូណាន។ លោកចូលចិត្តកីឡា និងបានស្គាល់មិត្តភក្តិជាច្រើនដែលចូលចិត្តកីឡាសីដក់ និងបាល់ទាត់នៅក្រុងម៉ាងស៊ឺ។
លោកចូលចិត្តលេងកីឡាសីដក់តាំងពីក្មេង។ បន្ទាប់ពីមកដល់ក្រុងម៉ាងស៊ឺ លោក និងជនជាតិមិយ៉ាន់ម៉ាផ្សេងទៀតដែលចូលចិត្តលេងកីឡាបានបង្កើតក្រុមបាល់ទាត់ដែលមានសមាជិក ៣៩ នាក់ និងក្រុមកីឡាសីដក់ដែលមានសមាជិក ១២ នាក់ ហើយក្រុមទាំងពីរត្រូវបានដាក់ឈ្មោះថា "ជនជាតិមីយ៉ាន់ម៉ានៅក្រុងម៉ាងស៊ឺ"។
ថ្វីត្បិតតែក្រុមកីឡាសីដក់មានសមាជិកទាំង ១២ នាក់បង្កើតឡើងបានតែ១ ឆ្នាំមែន ក៏ប៉ុន្តែនៅពេលទំនេរ សមាជិកក្រុមជួបជុំគ្នាស្ទើរតែរាល់ថ្ងៃ ដើម្បីលេងកីឡាសីដក់។ លោកបានប្រាប់អ្នកកាសែតថា "នៅក្នុងដំណើរការនៃការបង្កើតក្រុមនេះ យើងក៏បានស្គាល់មិត្តថ្មីជាច្រើនផងដែរ"។ លោក លាំង ពីន សង្ឃឹមថានឹងបន្តអាស្រ័យលើបាល់ទាត់ និងកីឡាសីដក់ទុកជាស្ពានទំនាក់ទំនង ដើម្បីស្គាល់អ្នកចូលចិត្តកីឡាសីដក់ និងកីឡាបាល់ទាត់ពីប្រទេសទាំងពីរបន្ថែមទៀត៕
អ្នកបកប្រែ ៖ Shen Yan