យុវជនថៃឈ្មោះ Pholthiphat Rakphanasan ៖ ជំរុញចិត្តមនុស្សឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍កីឡាសីដក់
នៅក្នុងប្រទេសថៃកីឡាសីដក់គឺជាសកម្មភាពកីឡាប្រជាប្រិយមួយដ៏ពេញនិយមតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នវាក៏ជាមធ្យោបាយសម្រាប់មនុស្សក្នុងការសម្រាកនិងបំបាត់ភាពតានតឹងបន្ទាប់ពីថ្ងៃដ៏មមាញឹកហើយវាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងចំណោមក្រុមយុវជនថៃផងដែរ។
យុវជនថៃឈ្មោះ PholthiphatRakphanasanចាប់ផ្តើមលេងកីឡាសីដក់តាំងពីអាយុ ១១ឆ្នាំ។ លោកនៅចាំបានថា កាលដែលលោកចាប់ផ្តើមហាត់ដំបូង ដោយសារលោកមិនមានមូលដ្ឋានគ្រឹះក្នុងកីឡាសីដក់សោះ ទើបលោកចាប់ផ្តើមហ្វឹកហាត់ដោយវិធីសាស្ត្រសាមញ្ញបំផុតក្នុងការដក់បាល់លើក្បាល។ ដើម្បីស្ទាត់នឹងជំនាញនេះ ទោះបីក្បាលរបួស និងហើមក៏ដោយ លោកនៅតែបន្តហ្វឹកហាត់ដោយមិនស្ទាក់ស្ទើរ។
នៅថ្នាក់ទី៥គេបានតំណាងសាលាចូលប្រកួតសីដក់ជាលើកដំបូងហើយនៅថ្នាក់ទី៦គេនិងមិត្តរួមក្រុមបានខិតខំជាមួយគ្នាដើម្បីដណ្តើមបានជើងឯក។
បច្ចុប្បន្ននេះលោកPholthiphatRakphanasanកំពុងបន្តការសិក្សានៅខេត្តយូណាននៃប្រទេសចិនហើយនៅតែទទូចចង់ហាត់កីឡាសីដក់ជារៀងរាល់ថ្ងៃ។លោកបានបញ្ជាក់ថា"កីឡាសីដក់មិនត្រឹមតែធ្វើឱ្យខ្ញុំសប្បាយចិត្តទាំងផ្លូវកាយនិងផ្លូវចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចឱ្យខ្ញុំទទួលបានមិត្តភាពពីប្រទេសនានាផងដែរ"៕
អ្នកបកប្រែ ៖ Shen Yan