លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០ ដោយគូសបញ្ជាក់ថា ត្រូវធ្វើកំណែទម្រង់ក្នុងបក្ស ដើម្បីពុះពារការលំបាកក្នុងន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយក្នុងរយៈពេលយូរ

2024-01-10 10:41:03
ប្រភព:CRI

 ព្រឹកថ្ងៃទី ៨ ខែមករា   លោក Xi Jinping  អគ្គលេខាធិការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។ លោកបានគូសបញ្ជាក់ថា  បន្ទាប់ពីបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់អស់រយៈពេល ១០ ឆ្នាំកន្លងទៅក្នុងយុគសម័យថ្មី  ការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងបក្សទទួលបានភាពជោគជ័យដ៏លើសលប់   ហើយបន្តពង្រឹងសមិទ្ធផលដោយគ្រប់ជ្រុងជ្រោយ។ ក៏ប៉ុន្តែ សភាពការណ៍នៅតែតានតឹងនិងស្មុគស្មាញដដែល ។ យើងត្រូវមានការយល់ដឹងច្បាស់ចំពោះសភាពថ្មីនិងការប្រែប្រួលថ្មីនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ  ត្រូវយល់ដឹងច្បាស់ចំពោះលក្ខខណ្ឌនៃការកើតមានអំពើពុករលួយ  ប្រកាន់ខ្ជាប់ការតស៊ូព្យាយាម   ប្រឆាំងអំពើពុករលួយដោយចំគោលដៅ  និងនិរន្តរភាព  ដើម្បីពុះពារការលំបាកក្នុងន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយក្នុងរយៈពេលយូរ៕