លោក Xi Jinping ផ្ញើលិខិតជូនចំពោះលោកស្រី Sheikh Hasina ដើម្បីចូលរួមអបអរសាទរលោកស្រីបានជាប់ឆ្នោតបន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស

2024-01-12 18:28:19
ប្រភព:CRI

ថ្ងៃទី១១ ខែមករា  លោក Xi Jinping  ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោកស្រី Sheikh Hasina ដើម្បីចូលរួមអបអរសាទរលោកស្រីដែលបានបន្តជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបង់ក្លាដែស។

ថ្លែងក្នុងសារលិខិត  លោក Xi Jinping បានលើកឡើងថា  ចិននិងបង់ក្លាដែសជាប្រទេសជិតខាងមេត្រីភាពប្រពៃណី ។ ក្នុងរយៈពេល៤៩ ឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត ប្រទេសទាំងពីរបានគោរពគ្នា រាប់អានគ្នាដោយសមភាព ផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ។ សង្ឃឹមថាភាគីទាំងពីរនឹងបន្តខិតខំពង្រីកការជឿទុកចិត្តគ្នាខាងនយោបាយឱ្យកាន់តែស៊ីជម្រៅ   ផ្សព្វផ្សាយនិងបន្តវេននូវមិត្តភាពដ៏ប្រពៃណី   បង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍   រួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ដែលប្រកបដោយគុណភាពខ្ពស់ ដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបង់ក្លាដែសឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ។

ថ្ងៃដដែល លោក Li Qiang  នាយករដ្ឋមន្ត្រីចិនក៏បានផ្ញើសារលិខិតសាទរចំពោះលោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដែសផងដែរ៕

លោក Xi Jinping ផ្ញើលិខិតជូនចំពោះលោកស្រី Sheikh Hasina ដើម្បីចូលរួមអបអរសាទរលោកស្រីបានជាប់ឆ្នោតបន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដែស