លោកប្រធានរដ្ឋចិន Xi Jinping ផ្ញើសារថ្វាយព្រះមហាក្សត្រ Frederick X នៃប្រទេសដាណឺម៉ាកដើម្បីថ្វាយព្រះពរទ្រង់ដែលបានឡើងគ្រងរាជ្យសម្បត្តិ
2024-01-15 18:30:05
ប្រភព:CRI
កាលពីថ្ងៃទី ១៤ ខែមករា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើសារថ្វាយព្រះមហាក្សត្រ Frederick X នៃប្រទេសដាណឺម៉ាកដើម្បីថ្វាយព្រះពរចំពោះទ្រង់ដែលបានឡើងគ្រងរាជ្យសម្បត្តិ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានបញ្ជាក់ថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងដាណឺម៉ាកអស់រយៈពេល៧៤ឆ្នាំមក ទំនាក់ទំនងទ្វេភាគីទទួលបានការរីកចម្រើនយ៉ាងខ្លាំង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ហើយចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងដាណឺម៉ាក ហើយរីករាយក្នុងការធ្វើការជាមួយទ្រង់ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងដាណឺម៉ាកឡើងដល់កម្រិតថ្មី និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕