ទស្សនាវដ្ដី "Qiushi" ចុះផ្សាយអត្ថបទសំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinping ក្រោមចំណងជើងថា "ការអនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតសំខាន់ៗស្តីពីការធ្វើការងាររណសិរ្សរួបរួមរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី"
ទស្សនាវដ្តី "Qiushi" ច្បាប់បោះពុម្ពផ្សាយនៅថ្ងៃទី ១៦ ខែមករាបានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនក្រោមចំណងជើងថា "ការអនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតសំខាន់ៗស្តីពីការធ្វើការងាររណសិរ្សរួបរួមរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី"។
អត្ថបទបានសង្កត់ធ្ងន់ថា រណសិរ្សរួបរួមគឺជាផ្នែកមួយដ៏សំខាន់នៃផែនទីបង្ហាញផ្លូវនិងគោលនយោបាយទូទៅរបស់គណបក្សកុម្មុយនីស្តចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសម័យកាលប្រវត្តិសាស្ត្រផ្សេងៗគ្នានៃការបដិវត្ត ការកសាង និងកំណែទម្រង់របស់ប្រទេសចិន។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សបានគ្រោងផែនការការងារយុទ្ធសាស្ត្រសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញនិងបម្រែបម្រួលនិម្មាបនកម្មដ៏សំខាន់ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ដោយបានរៀបចំផែនការដោយគ្រប់ជ្រុងជ្រោយសម្រាប់ការងាររណសិរ្សរួបរួមផ្តើមពីទស្សនៈយុទ្ធសាស្ត្រអភិបាលកិច្ចជាតិ ដើម្បីជំរុញការងាររណសិរ្សរួបរួមឱ្យទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ពោលគឺការងាររណសិរ្សរួបរួមរបស់ចិនបានបង្ហាញនូវសភាពការណ៍ដ៏ល្អប្រសើរដែលប្រកបដោយសាមគ្គីភាព វឌ្ឍនភាព និងការត្រួសត្រាយយ៉ាងសកម្ម៕