លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសិក្ខាសាលាពិសេសនៃអ្នកដឹកនាំនិងកម្មាភិបាលសំខាន់ថ្នាក់ខេត្តនិងក្រសួងស្តីពីការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ដោយគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់មិនងាករេនូវការដើរតាមផ្លូវអភិវឌ្ឍន៍ហិរញ្ញវត្ថុមានលក្ខណៈពិសេសចិននិង ជំរុញវិស័យហិរញ្ញវត្ថុចិនឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
សិក្ខាសាលាពិសេសនៃអ្នកដឹកនាំនិងកម្មាភិបាលសំខាន់ថ្នាក់ខេត្តនិងក្រសួងស្តីពីការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់បានបើកធ្វើនៅវិទ្យាស្ថានរដ្ឋបាល ជាតិនៅព្រឹកថ្ងៃទី១៦ខែមករា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកដោយគូសបញ្ជាក់ថា ផ្លូវអភិវឌ្ឍន៍ហិរញ្ញវត្ថុមានលក្ខណៈពិសេសចិនមិនត្រឹមតែត្រូវគោរពតាមក្រឹត្យក្រមសត្យានុម័តនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទំនើបប៉ុណ្ណោះទេ ថែមទាំងប្រកបដោយលក្ខណៈពិសេសដ៏លេចធ្លោដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ចិន មានធាតុពិតខុសគ្នានឹងរូបមន្តហិរញ្ញវត្ថុនៃប្រទេសលោកខាងលិច ។ យើងត្រូវបន្តស្វែងរកនិងធ្វើឱ្យមានសុក្រឹតភាពតាមរយៈការអនុវត្តយ៉ាងប្រាកដប្រជា ធ្វើឱ្យផ្លូវអភិវឌ្ឍន៍នេះកាន់តែធំទូលាយ។
លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវពន្លឿនការកសាងប្រព័ន្ធហិរញ្ញវត្ថុទំនើបដែលមានលក្ខណៈពិសេសចិន ខិតខំប្រឹងប្រែងបង្ការនិងដោះស្រាយហានិភ័យហិរញ្ញវត្ថុជាពិសេសហានិភ័យដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនិងសមត្ថភាពចាត់ចែងធនធានហិរញ្ញវត្ថុចិនតាមរយៈការពង្រីកការបើកទូលាយ បង្កើនកម្លាំងប្រកួតប្រជែងអន្តរជាតិនិងឥទ្ធិពលបទប្បញ្ញតិ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ កសាងប្រទេសខ្លាំងក្លាខាងហិរញ្ញវត្ថុ៕