លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ក្នុងឱកាសនៃការជ្រើសរើសនិងប្រគល់ពានរង្វាន់វិស្វករជាតិចិនជាលើកដំបូង
នុងឱកាសនៃការជ្រើសរើសនិងប្រគល់ពានរង្វាន់វិស្វករជាតិចិនជាលើកដំបូង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ ព្រមទាំងអបអរសាទរយ៉ាងកក់ក្តៅចំពោះវិស្វករឆ្នើមជាតិចិននិង ក្រុមវិស្វករឆ្នើមជាតិចិនដែលទទួលបានពានរង្វាន់ ។
លោក Xi Jinping បានចង្អុលបង្ហាញថា វិស្វករគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវិស្វកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងត្រួសត្រាយអនាគត ហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកម្លាំងធនធានមនុស្សជាយុទ្ធសាស្ត្ររបស់ប្រទេសចិនដែរ។ ប្រឈមនឹងអនាគត យើងត្រូវបង្កើនកម្លាំងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកទេសវិស្វកម្មដោយឯករាជ្យម្ចាស់ការ សង្ឃឹមថា បុគ្គលិកផ្នែកបច្ចេកទេសវិស្វកម្មទូទាំងប្រទេសចិននឹងមានភាពក្លាហានក្នុងការពុះពារភាពលំបាកផ្នែកបច្ចេកទេសស្នូល ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការជំរុញការកសាងប្រទេសខ្លាំងនិងការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញដោយការធ្វើទំនើបកម្មតាមបែបផែនចិន ៕