លោក Xi Jinping ប្រធានរដ្ឋចិនចេញអនុសាសន៍ណែនាំសំខាន់ចំពោះហេតុការណ៍បំណាក់ដីភ្នំនៅស្រុក Zhenxiong ក្រុង Zhaotong ខេត្ត Yunnan ដោយតម្រូវឱ្យរុករកនិងជួយសង្គ្រោះអ្នកបាត់ការទាក់ទងដោយពេញទំហឹង បង្ការការកើតមានគ្រោះមហន្តរាយបន្ទាប់បន្សំ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនយ៉ាងប្រាកដប្រជា

2024-01-22 15:50:24
ប្រភព:CRI

នៅវេលាម៉ោង៦នៅថ្ងៃទី២២ខែមករា ភូមិ Liangshui ឃុំ Tangfang ស្រុក Zhenxiong ក្រុង Zhaotong ខេត្ត Yunnan បានកើតគ្រោះរអិលបាក់ដីភ្នំ បណ្តាលឱ្យផ្ទះចំនួន១៨ត្រូវកប់ និងមនុស្ស៤៧នាក់បាត់ការទាក់ទង។

បន្ទាប់ពីកើតគ្រោះមហន្តរាយនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់និងចេញអនុសាសន៍ណែនាំសំខាន់ ដែលតម្រូវឱ្យរៀបចំកម្លាំងជួយសង្គ្រោះភ្លាម ដើម្បីរុករកនិងជួយសង្គ្រោះអ្នកបាត់ការទាក់ទងដោយពេញទំហឹង ខិតខំអស់ពីលទ្ធភាពក្នុងការកាត់បន្ថយការស្លាប់បាត់បង់ជីវិតនិងរងរបួស ។ ត្រូវបង្កើនការស្ទង់ពិនិត្យនិងផ្តល់ភេរវសញ្ញា រុករកនិងជួយសង្គ្រោះតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្ការការកើតមានគ្រោះមហន្តរាយបន្ទាប់បន្សំ ។ ត្រូវធ្វើការងារលួងចិត្តសមាជិកគ្រួសាររបស់អ្នកស្លាប់បាត់បង់ជីវិតនិងចាត់ចែងប្រជាជនរងគ្រោះឱ្យបានល្អ៕