ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ "៣៨២០"

2024-01-22 17:07:53
ប្រភព:CRI

កាលពីឆ្នាំ ១៩៩៣ សមមិត្ត Xi Jinping ដែលពេលនោះជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Fuzhou បានចង្អុលបង្ហាញថា «ក្នុងដំណើរដែលក្រុង Fuzhou បោះជំហានទៅមុខយ៉ាងស្វាហាប់ក្នុងសតវត្សថ្មី ជាបឋម ត្រូវតែមានចក្ខុវិស័យជាយុទ្ធសាស្ត្រក្នុងរយៈពេលវែងដោយផ្អែកលើមូលដ្ឋានបែបវិទ្យាសាស្ត្រនិងស្របតាមស្ថានភាពជាក់ស្តែង ទើបអាចធ្វើឱ្យកំណែទម្រង់និងការបើកទូលាយរបស់ក្រុង Fuzhou ទទួលបានការជោគជ័យ។ » លោកបានដឹកនាំការងារចងក្រងនិងកំណត់ "គំនិតយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរយៈពេល ២០ ឆ្នាំរបស់ក្រុង Fuzhou " ដោយបានគ្រោងផែនការជាប្រព័ន្ធនូវគោលដៅ ជំហាន ការចាត់ចែង និងចំណុចសំខាន់ៗជាដើមនៃការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល ៣ឆ្នាំ ៨ឆ្នាំ និង ២០ឆ្នាំរបស់ក្រុង Fuzhou ដែលបានកំណត់ផែនការមេ និងយុទ្ធសាស្រ្តទូទៅសម្រាប់ការអភិវឌ្ឍរបស់ក្រុង Fuzhou ។ សព្វថ្ងៃនេះ ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ "៣៨២០"  នៅតែមានអត្ថន័យណែនាំជាក់ស្តែងដ៏សំខាន់បំផុត។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយកម្មវិធី«ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ "៣៨២០"  » ហើយភាគទី១ដែលមានចំណងជើងថា"គូរផែនទីបង្ហាញផ្លូវពីដើមដល់ទីបញ្ចប់" ត្រូវបានចាក់ផ្សាយនៅថ្ងៃទី ២០ ខែមករា។

សូមបញ្ជាក់ថា ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៥ GDP របស់ក្រុង Fuzhou បានកើនឡើងគិតជាមធ្យមក្នុងមួយឆ្នាំៗចំនួន ២៦,៦% ។ គោលដៅទីមួយនៃផែនការយុទ្ធសាស្ត្រ "៣៨២០" ត្រូវបានសម្រេចក្នុងរយៈពេល ៣ ឆ្នាំ ។ ក្រោយមក កម្មាភិបាលនិងមហាជនរបស់ក្រុង Fuzhou បានបន្តវេនពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រ "៣៨២០"  ហើយសម្រេចបាននូវគោលដៅតាមការកំណត់ ៕

ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ "៣៨២០"