"ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ផងដែរ"
ខែ មីនា ឆ្នាំ ២០១៦ នៅពេលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សារបស់គណៈប្រតិភូខេត្ត Heilongjiang នៅសម័យប្រជុំលើកទី ៤ នៃសភាតំណងប្រជាជនទូទាំងប្រទេសចិន និតិកាល ទី ១២ លោកបានគូសបញ្ជាក់ថា ត្រូវស្វែងរកឱកាស បង្កើតចំណុចលេចធ្លោ និងពង្រីកអនុភាពក្នុងការអនុវត្តទស្សនៈគំនិតអភិវឌ្ឍថ្មី ដោយលើកឡើងថា "ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ ព្រិលទឹកកករបស់ខេត្ត Helongjiang ក៏ជាភ្នំមាសភ្នំប្រាក់ផងដែរ"។
ចាប់ពី"ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់” រហូតដល់”ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ" ទ្រឹស្តី”ភ្នំទាំងពីរ”នេះ បានតម្រង់ទិសដៅសម្រាប់តំបន់ជាច្រើន ដើម្បីផ្លាស់ប្តូរពីគុណសម្បត្តិធនធានរបស់ពួកគេទៅជាគុណសម្បត្តិសេដ្ឋកិច្ចនិងគុណសម្បត្តិប្រកួតប្រជែង ។
ដោយសារមានការជំរុញពីការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង ហេតុនេះបានជាប្រជាប្រិយភាពនៃទេសចរណ៍ព្រិលទឹកកកនៅទូទាំងប្រទេសចិនបានកើនឡើងដល់កម្រិតថ្មីមួយ ។ ទេសចរណ៍ព្រិលទឹកកកសម្រេចបានការអភិវឌ្ឍជាប្រវត្តិសាស្ត្រដែលប្រជាជនចិននៅពីតំបន់ភាគខាងត្បូងទៅលេងខាងជើង ពីជាកីឡាខ្នាតតូចអភិវឌ្ឋទៅជាឧស្សាហកម្មធំ ប្រែប្រួលពី " ធនធានត្រជាក់"ទៅជា"សេដ្ឋកិច្ចក្តៅ" ។
អនុលោមតាមការទាមទាររបស់លោក Xi Jinping គ្រប់តំបន់ទាំងអស់បាន "ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកនៅតំបន់ត្រជាក់" និងរុករក "ទេសចរណ៍ព្រិលទឹកកក + អាហារឆ្ងាញ់" "ទេសចរណ៍ព្រិលទឹកក + ទឹកក្តៅពីធម្មជាតិ(Hot Spring) " "ទេសចរណ៍ព្រិលទឹកកក + ទំនៀមទម្លាប់ប្រជាប្រិយ " "ទេសចរណ៍ព្រិលទឹកកក + ក្រុមគ្រួសារ" "ទេសចរណ៍ព្រិលទឹកកក +ការដើរទិញអីវ៉ាន់" និងទម្រង់អាជីវកម្មថ្មីផ្សេងទៀតជាដើម ដើម្បីបង្កើតរបៀបធ្វេីទេសចរណ៍ថ្មីៗមួយចំនួន ។
《របាយការណ៍អភិវឌ្ឍទេសចរណ៍ព្រិលទឹកកកចិនឆ្នាំ ២០២៤》បានលើកឡើងថា ក្នុងរដូវកាលព្រិលទឹកកកឆ្នាំ ២០២៣-២០២៤ ចំនួនភ្ញៀវទេសចរទៅលេងព្រិលទឹកកកទូទាំងប្រទេសចិនបានរំពឹងថា នឹងកើនឡើងលើសពី ៤០០ លាននាក់ជាលើកដំបូង ហើយប្រាក់ចំណូលដែលបានមកពីទេសចរណ៍ព្រិលទឹកកកត្រូវបានគេរំពឹងថានឹងឈានដល់ ៥៥០ ពាន់លានយាន់ប្រាក់ចិន ។
ការពង្រីកឧស្សាហកម្មព្រិលទឹកកកនិងធ្វើឱ្យពិភពព្រិលទឹកកកក្លាយទៅជា"ភ្នំមាសភ្នំប្រាក់"សម្រាប់បង្កើនប្រាក់ចំណូលរបស់ប្រជាជននិងស្ដារឡើងវិញនៅតាមទីជនបទ នេះជាសមិទ្ធផលជាផ្លែផ្កាដែលលោកXi Jinpingដែលបានរំពឹងទុក ៕