លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់និស្សិតកេនយ៉ាបន្តវិជ្ជានៅចិននិងតំណាងនិស្សិតរបស់សកលវិទ្យាល័យគមនាគមន៍ក្រុងប៉េកាំង
ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់និស្សិតកេនយ៉ាបន្តវិជ្ជានៅចិននិងតំណាងនិស្សិតរបស់សកលវិទ្យាល័យគមនាគមន៍ក្រុងប៉េកាំង ក្នុងន័យលើកទឹកចិត្តពួកគេឱ្យធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមចំណែកក្នុងបុព្វហេតុមិត្តភាពរវាងចិននិងកេនយ៉ា ក៏ដូចជាចិននិងអាហ្វ្រិក ។
លោក Xi Jinping បានលើកឡើងថា ផ្លូវដែក Mombasa–Nairobi ជាគម្រោងសំខាន់និងជាគំរូដ៍ជោគជ័យនៃ “ខ្សែក្រវាត់និងផ្លូវ” ។ ខ្ញុំមានទឹកចិត្តសប្បាយរីករាយណាស់ ដែលបានមើលឃើញថា អ្នកទាំងអស់គ្នាបានភ្ជាប់និស្ស័យជាមួយប្រទេសចិនតាមរយៈ “ផ្លូវសុភមង្គល”នេះ ដែលជាសាក្សី និងជាអ្នកទទួលបានផលប្រយោជន៍ពីផ្លូវដែកនេះ ហើយក៏ជាស្ថាបនិកនិងជាអ្នកផ្សព្វផ្សាយកិច្ចសហប្រតិបតិ្តការមេត្រីភាពរវាងចិននិងកេនយ៉ា ក៏ដូចជាចិននិងអាហ្វ្រិកផងដែរ ។
លោក Xi Jinping បានគូសបញ្ជាក់ថា សង្ឃឹមអ្នកទាំងអស់គ្នានឹងខិតខំរៀនសូត្រពីចំណេះដឹងឯកទេស បន្តវេនមិត្តភាពប្រពៃណី និងចូលរួមកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវស្តីពីមិត្តភាពរវាងប្រទេសចិននិងអាហ្វ្រិក ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ៕