លោក Xi Jinping សម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន
2024-02-04 18:06:26
ប្រភព:CRI
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានទៅក្រុង Tianjin ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋាន និងដើម្បីសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស៕