លោកXi Jinpingចុះត្រួតពិនិត្យការងារនិងសួរសុខទុក្ខកងទ័ពប្រចាំនៅក្រុងTianjinមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យការងារនិងសួរសុខទុក្ខកងទ័ពប្រចាំនៅក្រុងTianjin តាងនាមគណៈកម្មាធិការមជ្ឈិមចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិន សូមសួរសុខទុក្ខយ់ាងស្មោះស្ម័គ្រនិងសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះនាយទាហាននិងពលទាហាននៃកងទ័ពរំដោះប្រជាជនប៉ូលីសប្រដាប់អាវុធ បុគ្គលិកស៊ីវិលយោធាព្រមនិងបុគ្គលិកបម្រុងរបស់កងជីវពល។
លោកXiJinpingបានលើកឡើងថា ក្នុងឆ្នាំថ្មី គួរតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគំនិតពង្រឹងសមត្ថភាពក្នុងយុគសម័យថ្មីនិងយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី ខិតខំប្រឹងប្រែងបង្កើតនិម្មាបនកម្មថ្មីនៃការកសាងកងទ័ព ដើម្បីសម្រេចភារកិច្ចគ្រប់ខដែលបក្សនិងប្រជាជនប្រគល់ជូន។
នៅទីចុងបំផុត លោកXiJinpingបានសង្កត់ធ្ងន់ថា ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ កងទ័ពទាំងមូលត្រូវបង្កើនការប្រុងជើងការដើម្បីធានាឱ្យប្រជាជនទូទាំងប្រទេសឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រកបដោយក្តីសប្បាយរីករាយនិងសុវត្ថិភាព៕