បទវិភាគ៖ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបង្ហាញឱ្យឃើញនូវភាពធន់និងកម្លាំងរស់រវើករបស់ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក

2024-02-08 10:30:24
ប្រភព:CRI

“នេះជាសំបុត្ររថភ្លើងរបស់ខ្ញុំ ខ្ញុំជឿថា ដំណើរលើកនេះពិតជាមានភាពសប្បាយរីករាយណាស់ !”  លោក Andrew ជាគ្រូបង្រៀនសាកលវិទ្យាល័យម្នាក់ដែលមកពីប្រទេសអង់គ្លេស លោកបានស្នាក់នៅប្រទេសចិនអស់រយៈពេល៩ឆ្នាំហើយ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ លោកចង់ទៅដើរលេងនៅខេត្តក្វាងតុង ដើម្បីឈ្វេងយល់ពីភាពទាក់ទាញរបស់ក្បាច់គុនកុងហ្វូ ។ ដូច្នេះលោកបានក្លាយជាអ្នកដំណើរម្នាក់ក្នុងសកម្មភាពដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនយល់ឃើញថា ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ហាក់ដូចជា “ចំណាកស្រុកប្រចាំឆ្នាំរបស់ប្រជាជនដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ” ។ ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី៥ ខែមីនា ដែលមានរយៈពេល៤០ថ្ងៃ ។ ស្ថាប័នគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនបានប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនេះ នៅទូទាំងប្រទេសចិន ប្រជាជននឹងធ្វើដំណើរក្នុងស្រុកចំនួន៩ពាន់លានលើក ដែលបានកើនជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៣ ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានសម្គាល់ឃើញថា ការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនត្រឹមតែបានបង្ហាញឱ្យឃើញនូវចំនួនអ្នកដំណើររបស់ចិនដែលបានកើនឡើងយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ជាងនេះទៅទៀត ក៏បានបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងភាពរស់រវើកដែលនាំមកដោយការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។ អ្នកវិភាគបានប៉ាន់ប្រមាណថា ឆ្នាំនេះ ទំហំលក់រាយរបស់ប្រទេសចិននឹងលើសពី៥០ទ្រីលានយាន់ប្រាក់ចិន ដែលនឹងផ្តល់កម្លាំងជំរុញយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចចិន ។

ចំនួនមនុស្សក្នុងការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបំបែកកំណត់ត្រាថ្មី ហើយមធ្យោបាយធ្វើដំណើរក៏មានបម្រែបម្រួលថ្មីជាច្រើនដែរ ។ ទិន្នន័យបានបង្ហាញថា ក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនចំនួនជិត៨០ភាគរយបានជ្រើសរើសការធ្វើដំណើរដោយបើកបរផ្ទាល់ខ្លួន ការផ្សព្វផ្សាយនូវគំនិតធ្វើដំណើរបៃតង ក៏ជំរុញឱ្យមនុស្សកាន់តែច្រើនជ្រើសរើសការបើករថយន្តថាមពលថ្មី ។ ក្រោមជំនួយពី “ការផលិតដោយប្រាជ្ញាប្រទេសចិន” យន្តហោះដឹកអ្នកដំណើរធុនធំ

ក្រៅពីនេះ កម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលអាចឆែកមើលសភាពការណ៍ចរាចរណ៍នៅតាមផ្លូវគ្រប់ពេលវេលា ការសិក្សាស្រាវជ្រាវនិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធលក់សំបុត្រនិងចូលច្រកដោយភាពវៃឆ្លាត ការផ្តល់សេវាកម្មតាមការកំណត់ និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាឌីជីថល។ល។ ប្រការទាំងនេះបានបំពេញតាមតម្រូវការរបស់អ្នកដំណើរដែលមានភាពសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ។

អ្នកជំនាញបានបង្ហាញថា ការលេចចេញបម្រែបម្រួលបែបនេះ មួយផ្នែកគឺដោយមកពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសគឺការផ្សព្វផ្សាយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា ដូចជាបណ្តាញអ៊ីនធឺណែត ទិន្នន័យធំនិងភាពវៃឆ្លាតសិប្បនិមិ្មតជាដើម ដែលបាននាំមកនូវលទ្ធភាពថ្មីដល់ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ មួយផ្នែកទៀត យោងតាមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អ្នកដំណើរក៏មានតម្រូវការកាន់តែខ្ពស់ចំពោះការធ្វើដំណើរផងដែរ ។ ប្រការនេះជំរុញឱ្យបណ្តាគ្រប់ភាគីច្នៃប្រឌិតថ្មីនូវវិធីផ្តល់សេវាកម្ម ដើម្បីបំពេញតម្រូវការក្នុងទីផ្សារ ។

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនយល់ឃើញថា ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ហាក់ដូចជា “ចំណាកស្រុកប្រចាំឆ្នាំរបស់ប្រជាជនដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ” ។ ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី៥ ខែមីនា ដែលមានរយៈពេល៤០ថ្ងៃ ។ ស្ថាប័នគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនបានប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនេះ នៅទូទាំងប្រទេសចិន ប្រជាជននឹងធ្វើដំណើរក្នុងស្រុកចំនួន៩ពាន់លានលើក ដែលបានកើនជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៣ ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានសម្គាល់ឃើញថា ការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនត្រឹមតែបានបង្ហាញឱ្យឃើញនូវចំនួនអ្នកដំណើររបស់ចិនដែលបានកើនឡើងយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ជាងនេះទៅទៀត ក៏បានបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងភាពរស់រវើកដែលនាំមកដោយការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។ អ្នកវិភាគបានប៉ាន់ប្រមាណថា ឆ្នាំនេះ ទំហំលក់រាយរបស់ប្រទេសចិននឹងលើសពី៥០ទ្រីលានយាន់ប្រាក់ចិន ដែលនឹងផ្តល់កម្លាំងជំរុញយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចចិន ។

ចំនួនមនុស្សក្នុងការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបំបែកកំណត់ត្រាថ្មី ហើយមធ្យោបាយធ្វើដំណើរក៏មានបម្រែបម្រួលថ្មីជាច្រើនដែរ ។ ទិន្នន័យបានបង្ហាញថា ក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនចំនួនជិត៨០ភាគរយបានជ្រើសរើសការធ្វើដំណើរដោយបើកបរផ្ទាល់ខ្លួន ការផ្សព្វផ្សាយនូវគំនិតធ្វើដំណើរបៃតង ក៏ជំរុញឱ្យមនុស្សកាន់តែច្រើនជ្រើសរើសការបើករថយន្តថាមពលថ្មី ។ ក្រោមជំនួយពី “ការផលិតដោយប្រាជ្ញាប្រទេសចិន” យន្តហោះដឹកអ្នកដំណើរធុនធំC919ដែលផលិតដោយប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន  ហើយនាវាទេសចរណ៍ធុនធំAdora  Magic  City ដែលផលិតដោយប្រទេសចិនក៏បានចូលរួមក្នុងការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ ដែលបានផ្តល់នូវជម្រើសកាន់តែច្រើនដល់ការធ្វើដំណើររបស់ប្រជាជនចិន ។

ក្រៅពីនេះ កម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលអាចឆែកមើលសភាពការណ៍ចរាចរណ៍នៅតាមផ្លូវគ្រប់ពេលវេលា ការសិក្សាស្រាវជ្រាវនិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធលក់សំបុត្រនិងចូលច្រកដោយភាពវៃឆ្លាត ការផ្តល់សេវាកម្មតាមការកំណត់ និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាឌីជីថល។ល។ ប្រការទាំងនេះបានបំពេញតាមតម្រូវការរបស់អ្នកដំណើរដែលមានភាពសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ។

អ្នកជំនាញបានបង្ហាញថា ការលេចចេញបម្រែបម្រួលបែបនេះ មួយផ្នែកគឺដោយមកពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសគឺការផ្សព្វផ្សាយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា ដូចជាបណ្តាញអ៊ីនធឺណែត ទិន្នន័យធំនិងភាពវៃឆ្លាតសិប្បនិមិ្មតជាដើម ដែលបាននាំមកនូវលទ្ធភាពថ្មីដល់ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ មួយផ្នែកទៀត យោងតាមការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អ្នកដំណើរក៏មានតម្រូវការកាន់តែខ្ពស់ចំពោះការធ្វើដំណើរផងដែរ ។ ប្រការនេះជំរុញឱ្យបណ្តាគ្រប់ភាគីច្នៃប្រឌិតថ្មីនូវវិធីផ្តល់សេវាកម្ម ដើម្បីបំពេញតម្រូវការក្នុងទីផ្សារ ។

ប្រការដែលគួរឱ្យលើកឡើងនោះ គឺយោងតាមហេដ្ឋារចនាសម័្ពន្ធគមនាគមន៍របស់ចិនមានភាពល្អពេញលេញ និងការផ្លាស់ប្តូរនៃគំនិតធ្វើដំណើរ គោលដៅនៃការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏កាន់តែមានភាពសម្បូរបែប ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានសាងសង់រួចរាល់នូវបណ្តាញផ្លូវដែកល្បឿនលឿន បណ្តាញផ្លូវល្បឿនលឿន និងបណ្តាញកំពង់ផែខ្នាតអន្តរជាតិធំជាងគេនៅលើពិភពលោក ផ្លូវតាមអាកាសនិងតាមសមុទ្របានតភ្ជាប់ជាមួយពិភពលោកទាំងមូល ។ ប្រការនេះមិនត្រឹមតែបានកាត់បន្ថយពេលវេលាធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញរបស់ប្រជាជនចិនប៉ុណ្ណោះទេថែមទាំងក៏ធ្វើឱ្យប្រជាជនចិនអាចធ្វើដំណើរទៅកាន់តំបន់កាន់តែឆ្ងាយផងដែរ ។

ពីការចូលចិត្តធ្វើទេសចរណ៍ ដល់ការចូលចិត្តទិញទំនិញ ពីមជ្ឈមណ្ឌលគមនាគមន៍ដែលមានទិដ្ឋភាពដ៏មមាញឹក   ដល់ទីផ្សារដែលមានប្រជាប្រិយភាពខ្លាំង ទិដ្ឋភាពដ៏អ៊ូអរក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបង្ហាញឱ្យឃើញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងទីក្រុងនិងជនបទ និងតំបន់នានារបស់ចិនដែលមានភាពកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏បានបង្ហាញឱ្យឃើញនូវបំណងប្រាថ្នារបស់ប្រជាជនចិនចំពោះជីវភាពរស់នៅដ៏ល្អប្រសើរ ។ ឆ្លងតាមរយៈសភាពការណ៍ក្នុងការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពិភពលោកបានឃើញនូវប្រទេសចិនមួយដែលពោរពេញទៅដោយកម្លាំងរស់រវើកយ៉ាងខ្លាំង ៕

  

  


បទវិភាគ៖ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបង្ហាញឱ្យឃើញនូវភាពធន់និងកម្លាំងរស់រវើករបស់ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក