រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានអនុវត្តវិធានការថ្មី ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសមកកាន់ប្រទេសចិន
ពីថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ តទៅ រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនបានអនុវត្តវិធានការថ្មីចំនួន ៥ ដើម្បីបង្កើនភាពងាយស្រួលចំពោះជនបទេសដែលមានបំណងមកប្រទេសចិនធ្វើពាណិជ្ជកម្ម សិក្សារៀនសូត្រ និងធ្វើទេសចរណ៍ជាដើម។
វិធានការថ្មីទាំង ៥ នេះមានដូចជា៖
១ ចំពោះជនបរទេសដែលចាំបាច់មកចិនជាបន្ទាន់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម ទស្សនកិច្ចផ្លាស់ប្តូរ សួរសុខទុក្ខសាច់ញាតិ ដែលមិនមែនដើម្បីចូលរួមការងារការទូតឬសកម្មភាពរដ្ឋ បើសុំធ្វើទិដ្ឋការមិនទាន់នៅក្រៅប្រទេស អាចយកឯកសារបញ្ជាក់ពាក់ព័ន្ធដូចជាលិខិតអញ្ជើញជាដើម មកសុំទិដ្ឋការតាមច្រកព្រំដែននៅពេលចូលដែនចិន។
២ នៅព្រលានយន្តហោះអន្តរជាតិចំនួន ៩ របស់ប្រទេសចិន អនុវត្តវិធានការចំពោះអ្នកដំណើរឆ្លងដែនចិនរយៈពេល២៤ ម៉ោង លើកលែងធ្វើបែបបទត្រួតពិនិត្យពេលចូលដែន ។ ព្រលានយន្តហោះទាំង៩ស្ថិតនៅទីក្រុងប៉េកាំង, ក្រុងសៀងហៃ, ក្រុងហាងចូវ, ក្រុងសែមិន, ក្រុងក្វាំងចូវ , ក្រុងសឹនជឹន , ក្រុងឆឹងទូ និងក្រុងស៊ីអាន ឈ្មោះព្រលានយន្តហោះអន្តរជាតិទាំងនេះមានដូចខាងក្រោម៖
Beijing Capital International Airport
Beijing Daxing International Airport
Shanghai Pudong International Airport
Hangzhou Xiaoshan International Airport
Xiamen Gaoqi International Airport
Guangzhou Baiyun International Airport
Shenzhen Bao'an International Airport
Chengdu Tianfu International Airport
Xi'an Xianyang International Airport
៣ ជនបរទេសនៅក្នុងប្រទេសចិនអាចសុំបន្តទិដ្ឋការតាមស្ថាប័នពាក់ព័ន្ធដែលនៅជិតបំផុត។
៤ ជនបរទេសនៅក្នុងប្រទេសចិនដែលត្រូវចេញចូលច្រើនលើក អាចសុំទិដ្ឋការប្រភេទរក្សាសិទ្ធ( Re-entry visa)។
៥ ផ្តល់ភាពងាយស្រួលសម្រាប់សុំទិដ្ឋការរបស់ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសចិន៕