ពាក្យស្លោក និមិត្តសញ្ញា និងតុក្កតាសំណាងនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩ ឆ្នាំ២០២៥ ត្រូវបានដាក់បង្ហាញជាផ្លូវការ

2024-01-12 19:19:41
ប្រភព:CCTV News

នៅថ្ងៃទី១១ ខែមករា ពាក្យស្លោក និមិត្តសញ្ញា និងតុក្កតាសំណាងនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩ ឆ្នាំ២០២៥(ហៅកាត់ថា ព្រឹត្តិការណ៍កីឡាអាស៊ី)ត្រូវបានចេញផ្សាយជាផ្លូវការ។

 

និមិត្តសញ្ញា "Beyond" ត្រូវបានបង្កើតឡើងដោយក្រុមមកពីមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Tsinghua ។ គំរូនេះរួមបញ្ចូលគ្នានូវធាតុដូចជា ក្បាច់រត់របស់អ្នកជិះស្គីល្បឿនលឿន ផ្កាក្លាំពូដែលជាផ្កាក្រុងហាអឺពីន និងរូបតំណាងព្រះអាទិត្យរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី វារួមបញ្ចូលគ្នានូវវប្បធម៌ចិនជាមួយនឹងធាតុអូឡាំពិក ដើម្បីបង្ហាញថាប្រទេសចិនកំពុងពន្លឿនការកសាងប្រទេសកីឡាខ្លាំង ក្នុងយុគសម័យថ្មី និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឈានទៅដល់កម្រិតកាន់តែខ្ពស់ ល្បឿនកាន់តែលឿន និងកម្លាំងកាន់តែខ្លាំង នឹងប្រាថ្នាក្នុងការរួមចំណែកថ្មីចំពោះកីឡាទឹកកក និងព្រិលអាស៊ី។

តុក្កតាសំណាងនៃព្រឹត្តិការណ៍គឺតុក្កតាសត្វខ្លា "ពីនពីន" និង "នីនី" ដែលត្រូវបានបង្កើតឡើងដោយក្រុមមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Tsinghua ។ គំរូនៃ"ពីនពីន" និង "នីនី"គឺជាសត្វខ្លាឦសានដ៏គួរឱ្យស្រលាញ់ពីរក្បាលដែលកើតនៅក្នុងឧទ្យានសត្វខ្លាឦសានខេត្តហីឡុងជាំងប្រទេសចិន ហើយឈ្មោះតុក្កតាសំណាងមានន័យថា "ក្រុងហាអឺពីនសូមស្វាគមន៍លោកអ្នក"។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅទីក្រុងទឹកកក និងព្រិលគឺទីក្រុងហាអឺពីន ប្រទេសចិន ពាក្យស្លោក គឺ"Dream of Winter, Love among Asia"៕

អ្នកបកប្រែ៖ Li Zha

ពាក្យស្លោក និមិត្តសញ្ញា និងតុក្កតាសំណាងនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩ ឆ្នាំ២០២៥ ត្រូវបានដាក់បង្ហាញជាផ្លូវការ