វេលារាប់ថយក្រោយរយៈពេល ៣០ ថ្ងៃនៃការបើកការប្រកួតកីឡារដូវរងាជាតិចិន ការងារត្រៀមរៀបចំឈានចូលដំណាក់កាលសំខាន់បំផុត

2024-01-19 21:29:05
ប្រភព:CRI

ថ្ងៃទី១៨ ខែមករាគឺជាវេលារាប់ថយក្រោយរយៈពេល ៣០ថ្ងៃនៃការបើកការប្រកួតកីឡារដូវរងាជាតិចិនលើកទី ១៤ ។ទីក្រុង Hulunbuir និងតំបន់ប្រកួតផ្សេងទៀតនៅភូមិភាគម៉ុងហ្គោលីក្នុងបានរៀបចំសកម្មភាពប្រធានបទផ្សេងៗ ហើយការងារត្រៀមរៀបចំឈានចូលដំណាក់កាលសំខាន់បំផុត។

លើសពីនេះ MVជាប្រធានបទនៃការប្រកួតកីឡារដូវរងាលើកនេះមានឈ្មោះថា«ការណាត់ជាមួយនឹងព្រិលទឹកកក » ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែមករានេះផងដែរ ។

ការប្រកួតកីឡារដូវរងាលើកនេះបានអនុញ្ញាតឱ្យមហាជនចូលរួមជាលើកដំបូង។ អ្នកចូលចិត្តកីឡាព្រិលទឹកកកចំនួនជាង ៤០០ នាក់មកពី ខេត្ត តំបន់ស្វយ័ត ក្រុងចំនួន២១ និង សមាគមកីឡាទូទាំងប្រទេសចិនបានចូលរួមក្នុងការប្រកួតនៅទីក្រុងHohhot ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ។ ទាក់ទិននឹងការប្រកួតអាជីព ការប្រកួតមួយចំនួន រួមទាំងក្រុមស្គីទឹកកកល្បឿនលឿន និងក្រុមយុវជនស្គីល្បឿនលឿនចម្ងាយខ្លី បានចាប់ផ្តើមប្រកួតហើយ បច្ចុប្បន្ននេះវិញ្ញាសារប្រកួតចំនួន ៣៨ មុខក្នុងចំណោម ១៧៦មុខ ត្រូវបានបញ្ចប់ហើយ៕

វេលារាប់ថយក្រោយរយៈពេល ៣០ ថ្ងៃនៃការបើកការប្រកួតកីឡារដូវរងាជាតិចិន ការងារត្រៀមរៀបចំឈានចូលដំណាក់កាលសំខាន់បំផុត