កុមារៗដើរកម្សាន្តក្នុងវាំងចាស់ក្រុងប៉េកាំង
2024-01-22 17:41:41
ប្រភព:CRI
វាំងចាស់ក្រុងប៉េកាំងមានទីតាំងស្ថិតនៅចំទីកណ្តាលនៃអ័ក្សកណ្តាលរបស់ទីក្រុងប៉េកាំង ដែលមានប្រវត្តិជាង ៦០០ ឆ្នាំ ធ្លាប់ជាព្រះរាជដំណាក់របស់ព្រះរាជវង្សានុវង្ស ឥឡូវនេះជាសារមន្ទីរដែលមនុស្សគ្រប់គ្នាអាចទៅទស្សនាបាន។ នៅពេលដែលសាលារៀនទូទាំងប្រទេសចិនចាប់ផ្តើមចូលវិស្សមកាលរដូវរងា កុមារកាន់តែច្រើនឡើងៗបានមកទស្សនានៅក្នុងវាំងចាស់។ ពួកគេបានដើរលេងនៅក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ ហើយក៏បានឈ្វេងយល់អំពីអាថ៌កំបាំងនៃអរិយធម៌ចិនតាមរយៈការទាក់ទងយ៉ាងជិតស្និទ្ធជាមួយរាជដំណាក់និងវិមានតូចធំជាង៧០ និងវត្ថុបុរាណវប្បធម៌ជាង ១.៨៦ លានគ្រឿង៕