
រឿងចម្លែកទី៤ ដំរីចូលក្នុងភូមិតែមិនដេញ
ក្រោយពីក្រោកពីគេង បានរកឃើញថាពោតនិងអំបិលព្យួរនៅក្រោមដំបូលផ្ទះសុទ្ធតែត្រូវបានដំរីព្រៃចូលមកស៊ីអស់ស្ថានភាពបែបនេះកើតមាននៅតំបន់ការពារធម្មជាតិថ្នាក់ជាតិស៊ីសាំងប៉ានណា។ ពេលជួបដំរីព្រៃ ប្រជាជននៅនឹងកន្លែងមិនដេញឡើយ ពួកគេនឹងបិទទ្វារចូលគេង។
អ្នកសារព័ត៌មាន៖ Dai Zhenhua
រឿងចម្លែកទី៤ អីវ៉ាន់លក់តាមអ៊ីធឺណេតមានគ្រប់ទិសទី
នៅស្រុក Zhenkang ខេត្តយូណាន កាលពីមុន នៅរៀងរាល់ឆ្នាំ អ្នកលក់តែត្រូវទៅដល់កន្លែងនីមួយៗក្នុងប្រទេសចិនដើម្បីលក់តែ ក៏ប៉ុន្តែតាំងពីស្រុកនេះបង្កើតទីក្រុងអនឡាញមកក៏បានផ្តល់លក្ខណៈងាយស្រួល បច្ចុប្ប្ននេះ អ្នកលក់តែអង្គុយក្នុងហាងនិងផ្ទះពួកគេ ហើយតែរបស់ពួកគេអាចលក់ដល់គ្រប់ទិសទីដោយសារការលក់តាមអ៊ីនធឺណេត។
អ្នកសារព័ត៌មាន៖ Li Chunlin Xie Jin
អ្នកឆ្លើយឆ្លងព័ត៌មាន៖ Li Lijun
រឿងចម្លែកទី៦ កុកកខ្មៅក្នុងរដូវរងាររកចំណីអាហារស៊ីបាន
នៅឃុំដាសានបោទីក្រុង Zhaotong មានកុកកខ្មៅជាច្រើន ដើម្បីដោះស្រាយបញ្ហាដែលកុកកខ្មៅខ្វះចំណី នាយកដ្ឋានគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិដាសានបោបានយកដីស្រែ៨ហិកតាដាំដុះដំឡូងបារាំង និងស្រូវសាលីជាដើមតែមិនប្រមូលផល ដើម្បីឱ្យកុកកខ្មៅរកចំណីដោយសេរី។ ជាមួយគ្នានេះ នាយកដ្ឋានគ្រប់គ្រងនិងអ្នកស្រឡាញ់នឹងរក្សាទុកពោតដែលមានបរិមាណជាច្រើនឱ្យកុកកខ្មៅ ដើម្បីឱ្យពួកវាឆ្លងកាត់រដូវរងាដោយសុវត្ថិភាព៕
អ្នកសារព័ត៌មាន៖ Cai Houyou