ការរៀបចំជាថ្មីនូវ“រឿងចម្លែក១៨នៃយូណាន”(ភាគទីមួយ)

2018-12-21 18:08:53 |ប្រភព:yunnangateway

  រឿងចម្លែកទី៧    ក្នុងទីក្រុងបុរាណចិនតែជនជាតិបរទេសស្នាក់នៅ

  “ពួកយើងពិតជាចូលចិត្តទីក្រុងនេះណាស់  ពីឆ្នាំ២០០៤មកដល់នេះ  មិនដែលចាកចេញពីទីនេះឡើយ  ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក  ពួកយើងមានអារម្មណ៍ថាកាន់តែល្អនិងមានសុភមង្គល។”ប្រជាជននៅផ្លូវជនជាតិបរទេសក្នុងទីក្រុងបុរាណដាលីនិយាយបែបនេះ៕ 

  អ្នកសារព័ត៌មាន៖Bo Da

  រឿងចម្លែកទី៨  ផ្កាដូវណានហើរទៅកាន់ទូទាំងពិភពលោក

 ប៉ុន្មានឆ្នាំកន្លងមក  ផ្កានៅផ្សារដូវណានបានទទួលមកនូវកាលានុវត្តភាពអភិវឌ្ឍដែលមិនធ្លាប់ជួបប្រទះ។  នៅឆ្នាំ២០១៧  នៅផ្សារជួញដូរផ្កាដូវណាន  បរិមាណជួញដូរផ្កាកាត់ស្រស់ដល់៧៦៣៤លានទង  ទំហំជួញដូរដល់៦៣៨២លានយ័ន  ទំហំនាំចេញដល់១៧០លានយ័ន  ផ្កាដូវណានត្រូវបានលក់ក្នុងប្រទេសចិននិងតំបន់ចំនួនជាង៥០ រីឯបរិមាណជួញដូរ  ទំហំជួញដូរ  ចំនួនមនុស្សជួញដូរនិងទំហំនាំចេញមានលំដាប់លេខមួយក្នុងប្រទេសចិនដោយ២០ឆ្នាំជាប់ៗគ្នា៕

  អ្នកសារព័ត៌មាន៖ Zhang Yanqun

  រឿងចម្លែកទី៩  បេតិកភ័ណ្ឌអរូបិមិនដាច់ជំនាន់

  នៅភូមិបិនហ្សឺឡានឃុំបិនហ្សឺឡានស្រុកឌឺឆេង  អ្នកស្នងតំណែងបេតិកភ័ណ្ឌអរូបិថ្នាក់ជាតិ“របាំករចាំង”លោកយាយ Xu Guilian ដែលឆ្នាំនេះអាយុ៧៦ឆ្នាំនិយាយថា៖“កាលពីមុន  របាំករចាំងមានតែអ្នកមានឬមនុស្សមានឋានៈខ្ពស់ទើបអាចរៀនបាន  ក្នុងភូមិមួយមានតែប៉ុន្មាននាក់ចេះប៉ុណ្ណោះ។  ប៉ុន្តែបច្ចុប្បន្ននេះ   ក្នុងភូមិពួកយើងមនុស្សម្នាក់ណាក៏ចេះដែរ  មិនខ្លាចថារបាំករចាំងគ្មានអ្នកស្នងតំណែងឡើយ។”

  អ្នកសារព័ត៌មាន៖ Zhang Fan

  អ្នកនិពន្ធ៖ លីហ្សា