ចូលក្នុងតំបន់ ឆី ហ្សុងកុង ក្នុងក្តីសុបិន

2018-06-22 17:30:52 |ប្រភព:云南网

មេឃពណ៌ខៀវ  ដីចម្រុះពណ៌

នៅលើភ្នំមានផ្ការីកយ៉ាងស្គុះស្គាយ  ក្នុងព្រៃឈើមានសត្វដើរទៅវិញទៅមក

នៅលើទន្លេបានបញ្ចាំងឃើញរូបពពកដ៏ស្រស់ស្អាត  ឭសម្លេងដ៏ពិរោះនៃសត្វបក្សីចេញពីជ្រលងភ្នំ

ពេលព្រឹកឃើញព្រះអាទិត្យបញ្ចេញរស្មីមកលើភ្នំ  ពេលយប់មើលផ្កាយក្នុងមេឃដែលបញ្ចេញពន្លឺព្រោងព្រាត

  កន្លែងនេះជាកន្លែងសម្ងាត់និងអាថ៌កំបាំង  វាមានឈ្មោះថាឆី ហ្សុងកុង​។

  ឆី ហ្សុងកុង(Quzonggong)មានន័យថាជា“កន្លែងជួបគ្នានៃទន្លេទាំងពីរ ”  វាស្ថិតនៅភាគខាងជើងបំផុតនៃតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំព្រឹលបៃម៉ា។ 

  កាលពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ ខែមិថុនា  ក្រុមសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរួម(Media Convergence)នៃក្រុមហ៊ុនយូណានដេលីបានចូលទៅតំបន់ ឆី ហ្សុងកុង ដែលហាក់ដូចធ្វើឡើងតាមរយៈសុបិន។