ទីក្រុង សាំងគឺលីឡា៖ ទីកន្លែងប្រកបដោយភាពសុខដុមនានិង សុភមង្គល

2018-07-13 16:48:51 |ប្រភព:新华网

  ទីក្រុង សាំងគឺលីឡាជាកន្លែងដែលមានមនុស្សជាច្រើនចង់ទៅលេងកម្សាន្ត  ក៏ប៉ុន្តែកាលពីខែ មករា ឆ្នាំ២០១៤  ភ្លើងដ៏កាចសាហាវមួយធ្វើឱ្យតំបន់ធំទូលាយនៃក្រុងបុរាណ ឌូខិហ្សុង ដែលល្បីឈ្មោះជាងគេនៅកន្លែងនោះក្លាយទៅជាព្រៃស្ងាត់  វិស័យទេសចរណ៍នៃក្រុងបុរាណ ឌូខិហ្សុងដែលមានន័យថា “ទីក្រុងពន្លឺព្រះច័ន្ទ”នេះពិបាកឈានដើរទៅមុខ។

  យោងតាមដំណឹងបានឱ្យដឹងថា  ការងារសាងសង់ឡើងវិញនូវក្រុងបុរាណ ឌូខិហ្សុង នៃទីក្រុងសាំងគឺលីឡាគោរពប្រវត្តសាស្ត្រ  គោរពវប្បធម៌ជនជាតិ  គោរពទំនៀមទំលាប់  ហើយសង់តាមគោលការណ៍“ជួសជុលចាស់ឱ្យដូចចាស់  សង់ថ្មីឱ្យដូចចាស់”។

  បួនឆ្នាំកន្លងមកនេះ  តាមការងារសង់ឡើងវិញនូវក្រុងបុរាណដែលធ្វើជាបណ្តើរៗ  ក្រុងបុរាណ ឌូខិហ្សុង បានបញ្ចេញភាពរស់រវើកឡើងវិញ។  បច្ចុប្បន្ននេះ  ដើរតាមដងវិថីក្នុងក្រុងបុរាណ ឌូខិហ្សុង   ភោជនីយដ្ឋានជនជាតិហ្សាង  ហាងលក់គ្រឿងអលង្ការ  សណ្ឋាគាជាដើមបានរៀបចំឱ្យមានរបៀបរាបរយនៅសងខាងដងវិថី  ភ្ញៀវទេសចរណ៍បរទេសជាច្រើនដើរទៅវិញទៅមក។