នារដូវក្តៅនេះសូមមកគយគន់ទេសភាពនៃទីក្រុងបោសានដ៏ស្រស់ស្អាត

2018-07-24 09:53:39 |ប្រភព:Xinhua

  ក្នុងរដូវក្តៅដែលកំពុងតែក្តៅហួតហែងនេះ  មានកន្លែងជាច្រើនក្នុងប្រទេសចិនហាក់ដូចជាស្ថិតនៅក្នុងឡកំដៅដ៏ខ្លាំង  ប៉ុន្តែនៅទីក្រុងបោសាន(Baoshan)នៃខេត្តយូណានមានលក្ខណៈត្រជាក់ល្មម។  ទីក្រុងបោសានជាទីក្រុងដែលមានការរស់នៅងាយស្រួលហើយត្រូវគេប្រសិទ្ធិនាមថាជា“ទីក្រុងរដូវផ្ការីកទីមួយ”ដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំគឺ១៥.៥℃  ឯអេកូ-បរិស្ថានដ៏ល្អប្រសើរ  ហើយតែងតែប្រទះឃើញមានបក្សាបក្សីគ្រប់ប្រភេទហោះហើរទៅវិញទៅមកនៅលើផ្ទៃមេឃដែលបានបង្ហាញចេញនូវភាពស្រស់ស្អាតនិងសុខដុមរមនានៃមនុស្សនិងធម្មជាតិ។