ផ្កាឈូករ័ត្ននៃទីក្រុងសាំងគឹលីឡាបានរីកយ៉ាងស្គុះស្គាយ

2018-08-24 10:29:32 |ប្រភព:七彩云南

  នាខែសីហា  នៅឃុំ Nixi ទីក្រុងសាំងគឹលីឡា  ផ្កាឈូករ័ត្នដែលមានពណ៌លឿនបានរីកយ៉ាងស្គុះស្គាយក្នុងដីស្រែចំការ  បានទាក់ទាញភ្ញៀវទេសចរណ៍ដែលមកពីកន្លែងផ្សេងមកគយគន់​។  ប៉ុន្មានឆ្នាំកន្លងមកនេះ  នៅឃុំ Nixi បានពឹងផ្អែកធនធានអេកូ-បរិស្ថាន  តាមលក្ខខណ្ឌជាក់ស្តែងដាំដុះផ្កាឈូករ័ត្ន។  សមុទ្រផ្កាឈូករ័ត្នដ៏ធំទូលាយបក់បោកទៅវិញទៅមកតាមជំនោរវាយោ  បានក្លាយទៅជាទេសភាពដ៏ស្រស់ស្អាត​៕