ផ្កា Marigold បានរីកស្គុះស្គាយ សូមមកទីនេះណាត់ជួបគ្នាជាមួយគូស្នេហ៍របស់អ្នក

2018-08-31 17:40:59 |ប្រភព:Xinhua

  នារដូវរំហើយនេះ  ផ្កា Marigold ដែលដាំដុះនៅឃុំ Jietou ទីក្រុង Tengchong ទីក្រុង Baoshan ខេត្តយូណានបានរីកយ៉ាងស្គុះស្គាយជាបន្តបន្ទាប់  ទេសភាពនៃសមុទ្រផ្កាដ៏ស្រស់ស្អាតនៅជើងភ្នំ Gaoligong បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនបានមកទីនេះដើម្បីគយគន់  ភ្ញៀវទេសចរណ៍មកទីនេះ​បានពាំនាំមកវិធីសាស្ត្ររកទ្រព្យ​សម្បត្តិថ្មីឱ្យប្រជាជននៅទីនោះ។

  ទីក្រុង Tengchong អភិវឌ្ឍផ្កា Marigold តាមគោលគំនិតដែលឱ្យកសិកម្មនិងទេសចរណ៍ច្របាច់បញ្ចូលគ្នា  ឆ្លងកាត់ការដាំដុះផ្កា Marigold ជាប់គ្នា​យ៉ាង​ទូលំទូលាយ  ដើម្បីកែច្នៃតំបន់គំរូជាស្នូលនៃការដាំដុះផ្កា Marigold  រួមទាំងបង្កើតឡើងតំបន់ទេសចរណ៍ថ្មីនៃសមុទ្រផ្កានារដូវក្តៅនិងរដូវរំហើយ  គេប៉ាន់ប្រមាណថាឆ្នាំនេះនឹងទទួលភ្ញៀវទេសចរណ៍ជាង៣០ម៉ឺននាក់។

  យោងតាមដំណឹងបានបង្ហាញថា  ឆ្នាំនេះទីក្រុង Tengchong បានដាំដុះផ្កាMarigoldជាង២ពាន់ហិចតា  បរិមាណផលិតផ្កាអាចសម្រេចបាន​ដល់​លើស​៥ម៉ឺនតោន  ចំណូលរបស់កសិករដាំផ្កាបានលើស៥០លានយ័ន៕