ជិះកង់ឆ្លងកាត់ទីក្រុង Mangshi ស្វែងរកទំនៀមទម្លាប់ជនជាតិ

2018-11-05 16:49:22 |ប្រភព:yunnangateway

  ការប្រកួតលើកដំបូងនៃពិធីបុណ្យកង់អន្តរជាតិ Gryffindorយូណានដ៏ចម្រុះពណ៌ឆ្នាំ២០១៨ គឺការប្រកួតកំណត់ពេលវេលាបុគ្គល Mangshi ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ នៅទីក្រុង Mangshi មណ្ឌលស្វយ័តជនជាតិ Dai ជនជាតិ Jingpo Dehongខេត្តយូណាន។

  កីឡាករ Craig Stuart មកពីប្រទេសអូស្រ្តាលីបានឈ្នះជើងឯកនៅក្រុមបុរសក្នុងរយៈពេល ១២ នាទី ៤៧ វិនាទី លោក Konstantin Fastមកពីក្រុមប្រណាំងកង់ Roojai.com បានជាប់ចំណាត់ថ្នាក់ទី ២។ លោក MyagmarsurenBaasankhuuមកពីក្រុមប្រណាំងកង់ MONGOLIA-CCN បានជាប់ចំណាត់ថ្នាក់ទីបី។  រីកឯក្រុមស្ត្រីលោកស្រី AnnemieklreneStegehuis មកពីក្រុមប្រណាំងកង់ PACOTORA-CONCAP បានឈ្នះជើងឯក លោកស្រីLiang Jieyi នៃក្រុម Zhiqing Rolling Stones បានជាប់ចំណាត់ថ្នាក់ទី ២ និង លោកស្រី Olivia Ghisoni មកពីក្រុមប្រណាំងកង់ Ridemania បានជាប់ចំណាត់ថ្នាក់ទី

  ក្នុងការប្រកួតប្រជែងនេះ  បឹងក្ងោក មហាព្រះវិហារមាស Menghuan និងម្ហូបអាហារពិសេសជាដើមបានធ្វើឱ្យអ្នកចួលរួមប្រកួតលើកនេះដែលមកពីប្រទេស និងតំបន់ចំនួន២៦ មានអារម្មណ៍ថាមានវប្បធម៌ជនជាតិយ៉ាងជ្រាលជ្រៅនិងទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់ ទីក្រុងMangshi៕