
នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្ងៃនេះជាថ្ងៃលើកទីមួយដែលទីក្រុងសាំងគឺលីឡានៃខេត្តយូណានបានធ្លាក់ព្រិលលើកដំបូងក្រោយពីចូលរដូវរងា ឯព្រៃឈើ បឹង ភ្នំនិងដីស្រែសុទ្ធតែពោរពេញទៅដោយព្រិល ខ្ពងរាប់Diqingមានទេសភាពដ៏ឆើតឆាយនិងគួរឱ្យទាក់ទាញ។
មណ្ឌលស្វយ័តជនជាតិហ្សាងDiqingស្ថិតនៅភាគអាស៊ីអាគ្នេយ៍នៃខ្ពង់រាបឆេងហ្សាង ទីនេះមានភ្នំធំ ជ្រលងធំ ក្នុងមណ្ឌលស្វយ័តនេះមានភ្នំព្រិលមេលី ភ្នំព្រិលបៃមាំងនិងហ្វូងភ្នំព្រិលដូចជាហាប៉ានិងប៉ាឡាគឺហ្សូងជាដើម រួមទាំងមានភ្នំទឹកកកដែលមានកម្ពស់នីវូទឹកសមុទ្រទាប(២៧០០ម៉ែត្រ)និងកម្រមានដូចជាមីនយុងឆា ស៊ីឆាជាដើម បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនាទេសភាពដ៏ចម្លែក៕