សួនសាធារណៈជាយក្រុងគុនមីញមានផ្កាស្បៃរឿងរីកស្គុះស្គាយ

2018-11-19 17:14:04 |ប្រភព:云南网

  នាចុងសប្តាហ៍ក្នុងសួនសាធារណៈជាយក្រុង  ផ្កាស្បៃរឿងចំនួន៦ម៉ឺនដើមបានរីកដ៏ស្គុះស្គាយហើយមានក្លិនយ៉ាងក្រអូបក្រោមពន្លឺព្រះអាទិត្យ  ទេសភាពសមុទ្រផ្កាពណ៌មាសពិតជាស្រស់ប្រិមប្រិយ  វាបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកគយគន់ទេសភាពនិងផ្កានៅទីនោះ។

ក្លិនក្រអូបនៃផ្កាស្បៃរឿងត្រូវគេប្រសិទ្ធនាមថាជា“ទេពអប្សរក្នុងរដូវរងា”រៀងរាល់ឆ្នាំដល់ដើមរដូវរងាទើបផ្ការីក  រយៈពេលរីកនៃផ្កាស្បៃរឿងអាចបន្តដល់ចុងខែធ្នូ។  ផ្កាស្បៃរឿងមិនគ្រាន់តែស្រស់ស្អាត  ថែមទាំងអាចយកទៅចំអិន  ធ្វើជាថ្នាំ  គ្រឿងក្រអូប  និងឆុងតែជាដើម៕