ភ្នំព្រិលចៅជឺនៅគុនមីញបានធ្លាក់ព្រិលដំបូង

2018-11-26 16:59:32 |ប្រភព:云南网

  នាព្រលឹមម៉ោង៥ ថ្ងៃទី២៥ ខែវិច្ឆិកា  ភ្នំព្រិលចៅជឺនៅទីក្រុងគុនមីញបានធ្លាក់​ព្រិលដំបូងក្រោយពី​ចូលរដូវរងា​នៅឆ្នាំ​២០១៨  មិនយូរប៉ុន្មាន ភ្នំត្រូវបានគ្រប់ដណ្តប់ដោយព្រិលសក្បុស។

  ភ្នំចៅជឺជាភ្នំព្រិលដែលមានចម្ងាយជិតជាងគេពីទីក្រុងគុនមីញ  ហេតុនេះហើយបានជា អ្នកខេត្តយូណានអាចគយគន់​ទេសភាពព្រិលយ៉ាងស្រស់ប្រិមប្រិយនេះទោះបីជាមិនបាច់ចេញទៅខេត្តក្រៅ។  មិនគ្រាន់តែទាក់ទាញ​ភ្ញៀវទេសចរ​យូណាន ភ្ញៀវទេសចរមកពីប្រទេសអាស៊ីអាគ្នេយ៍ក៏មានច្រើនផងដែរ៕